ពិភពលោកមានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១១៩,២ លានករណី ខណៈដែលប្រទេសកម្ពុជាកំពុងផ្ទុះឡើងជំងឺនេះយ៉ាងខ្លាំង

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមីនា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ១១៩,២ លានករណី ដែលក្នុងនោះមានករណីជាង ២,៦៤ លានករណីបានស្លាប់។ 
 ពិភពលោកមានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១១៩,២ លានករណី ខណៈដែលប្រទេសកម្ពុជាកំពុងផ្ទុះឡើងជំងឺនេះយ៉ាងខ្លាំង - ảnh 1ប្រជាជនពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា (រូបថត៖ AFP / VNA)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងជំងឺនេះជិត ៣០ លាននាក់ ក្នុងនោះមានមនុស្សជាង ៥៤០.០០០ នាក់បានស្លាប់។ បន្ទាប់មកគឺប្រទេសឥណ្ឌា។

នៅប្រទេសកូរ៉េខាងត្បូងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនៅថ្ងៃទី ១២ ខែមីនា បានកើនឡើងដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល ៣ សប្តាហ៍ថ្មីៗនេះ ដោយមានអ្នកឆ្លងជាង ៤០០ នាក់ក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា ដែលធ្វើឱ្យអាជ្ញាធរមូលដ្ឋានត្រូវតែពន្យាពេលសម្រាប់ការចាត់វិធានការរក្សាគម្លាតសង្គមក្នុងរយៈពេល ២ សប្តាហ៍ថែមទៀត។

ទន្ទឹមនឹងនេះ ជំងឺរាតត្បាតនៅតែមានការវិវត្តដ៏ស្មុគស្មាញនៅប្រទេស  កម្ពុជាផងដែរ។ នាថ្ងៃទី ១២ ខែមីនា ប្រទេសនេះមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦០ ករណីបន្ថែមទៀតនៅក្នុងសហគមន៍។ នាពេលកន្លងមក ប្រធានព្រឹទ្ធសភាកម្ពុជា បានដាក់ចេញច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ  កូវីដ-១៩ និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ