ពិភពលោកមានអ្នកឆ្លងជម្ងឺ Covid-19 សរុបជាង១០៧លាននាក់

(VOVWORLD) - អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជម្ងឺ Covid-19 ដោយមានករណីស្លាប់ចំនួន ៤៧៩.៧៧២ករណី ក្នុងចំណោមករណីឆ្លងសរុបជិត២៧,៨លាននាក់។
ពិភពលោកមានអ្នកឆ្លងជម្ងឺ Covid-19 សរុបជាង១០៧លាននាក់ - ảnh 1បុគ្គលិកសុខាភិបាលធ្វើការនៅកន្លែងធ្វើតេស្ត Covid-19 នៅ British Columbia ប្រទេសកាណាដា។
(រូបថត៖ Xinhua/VNA)

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតរហូតដល់វេលាម៉ោង២ថ្ងៃទី១០ កុម្ភៈ (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបជាង ១០៧.៣៨៩.៩០០នាក់ ដែលក្នុងនោះចំនួនករណីស្លាប់ជាង២,៣លាននាក់។

អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជម្ងឺ Covid-19 ដោយមានករណីស្លាប់ចំនួន៤៧៩.៧៧២ករណី ក្នុងចំណោមករណីឆ្លងសរុបជិត២៧,៨លាននាក់។ បន្ទាប់មកគឺឥណ្ឌា ប្រេស៊ីល រុស្ស៊ីនិងអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ