ពិភពលោកស្ងើចសរសើរនាយឧត្តម្ភសេនីយ៌ Vo Nguyen Giap

(VOVworld)-នាយឧត្តមសេនីយ៌ Vo Nguyen Giap មិនត្រឹមតែជានាយឧត្តម
សេនីយ៌ឈ្លាសវៃរបស់វៀតណាមប៉ណ្ណោះទេ ថែមទាំងជានាយឧត្តមសេនីយ៌
បានពិភព​លោកទាំងមូលនិងជាគូប្រជែងដ៏គោរពកោតសរសើរទៀតផង។ទេព
កោសល្យដែលមាន ពីកំណើតរួមជាមួយអត្តចរិកសមញ្ញារបស់លោកត្រូវបាន
អ្នកប្រាជ្ញពិភពលោក ស្ងេចសរសើរ។

ពិភពលោកស្ងើចសរសើរនាយឧត្តម្ភសេនីយ៌ Vo Nguyen Giap - ảnh 1

        ចំពោះលោក Hisao Suzuki នាយកក្រុមហ៊ុនសៀវភៅ Coal Sack (ជប៉ុន)ថា នាយកឧត្តមសេនីយ៌ Vo Nguyen Giap ជានិមិត្តរូបឲ្យស្មារតីអង់អាចក្លា​ហានប្រ
ឆាំងពួកឈ្លានពានរបស់ប្រជាជាតិវៀតណាម។លោក Suzuki និយាយថា៖នាយ
ឧត្តមសេនីយ៌ Vo Nguyen Giap មិនត្រឹមតែជាវីរជនរបស់វៀត ណាមប៉ណ្ណោះទេ ថែមទាំងជាវីរជនរបស់ទ្វីបអាស៊ីទៀតផង និងជាវីរជន១រូប ក្នុងចំណោមវីរជន
នាំមុខពិភពលោកទៀតផង។ ជាមួយនឹងជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ នាយឧត្តមសេនីយ៌បានធ្វើឲ្យផ្នែកយោធា ឧត្តមគតិ ទស្សននយោបាយរបស់
លោកប្រធានហូជីមិញក្លាយទៅជាកាពិតជាក់ស្តែង។ ​នោះគឺគ្មានអ្វីថ្លៃថ្លារជាង
ឯករាជ្យសេរីភាពឡើយ។ ពេលក្រឡែកមើលឡើងវិញ ប្រវត្តិសាស្រ្តសត្តវត្សទី
២០ Vo Nguyen Giap ជាកេរិ៍ឈ្មោះដែលមិនអាចមិន និយាយដល់ឡើយ។

        តាមឧត្តមនាវីត្រី លោក Jean Dufourcq និពន្ធនាយកទស្សាវដ្តី ការពារ
ជាតិបារំាងថា នាយឧត្តមសេនីយ៌មិនត្រឹមតែមានទេពកោសល្យពី កំណើតអំពី
វិស័យយោធាប៉ណ្ណោះទេ ថែមទាំងជាជន១រូប មានមនសិកា ទទួលខុសត្រូវអំពី
នយោបាយទៀតផង។ ទេពកោសល្យរបស់លោកផ្នែកទៅ លើ  ការត្រិះរិះវិចារ
វិទ្យាយ៉ាងក្លាំងក្លារ១នៅពេលដែលវិភាគនិងវាយតម្លៃចំពោះ គូបដិបក្ស។ លោក
Jean Dufourcq ចែករំលែកថា៖តាមខ្ញុំថា មានការងារសំខាន់ចំនួន២ដែលនាយ
ឧត្តមសេនីយ៌ Vo Nguyen Giap សម្រេចបាន។​នោះគឺ លោកបានប្រមូលផ្តុំ ក
សាងក្រុមទ័ពតូច ១ ដែលខ្វះខាតគ្រប់បែបយ៉ាង ក្លាយទៅជាក្រុមកងទ័ព១មាន
ការចាត់តាំង និងក្លាយទៅជា កងវរសេនាតូច កងវរសេនាធំពោពេញទៅដោយ
កម្លាំងពលំ ប្រយុទ្ធប្រឆាំងជាមួយកងទ័ពបារាំង។ ការងារ១ទៀតគឺលោក បាន
បើកចេញ តំបន់តស៊ូ ដែលតភ្ជាប់ពីព្រំដែនវៀតណាម-ចិន ចុះដល់ Bac  Bo
ផងដែរ។

ពិភពលោកស្ងើចសរសើរនាយឧត្តម្ភសេនីយ៌ Vo Nguyen Giap - ảnh 2

        តាមអតីតកងទ័ពជើងគោកអាមេរិក លោក Andre Sauvageot ថា ៖ខ្ញុំនៅ
ចាំបានថា ទោះបីលោកជាឥស្សរជនប្រវត្តិសាស្ត១រូបក្តី ប៉ុន្តែនាយឧត្តម សេនីយ៌
Vo Nguyen Giapមានការសាមញ្ញ ពេលជជែកអំពីជ័យជំនះរបស់ខ្លួន។ តាមនាយ
ឧត្តមសេនីយ៌ Vo Nguyen Giap ថា លោកត្រឹមតែជាមនុស្សដើរតាម គោល
នយោបាយដ៏ត្រឹមត្រូវរបស់បក្ស បដិវត្តិវៀតណាម និងរបស់លោកប្រ​ធានហូជី
មិញតែប៉ុណ្ណោះ។

        កេរិ៍ឈ្មោះ និងចរិយាសម្បត្តិរបស់នាយឧត្តមសេនីយ៌បានឆ្លងផុតពីព្រំ​ដែន ដិតដាមក្នុងអារម្មណ៌របស់ប្រជាជននៃប្រទេសនីមួយៗ។ សាស្រ្តាចារ្យ បណ្ឌិត
Bualy Paphaphan ប្រធានផ្នែកភាសានិងព័ត៌មានសាធារណៈ  មហាវិទ្យាល័យ
ឡាវឲ្យដឹងថា៖ធ្លាប់បានសិក្សានៅវៀតណាម ដូចច្នេះខ្ញុំបានឮ និងអានជាច្រើន
អំពីទេពកោសល្យរបស់នាយឧត្តមសេនីយ៌ Vo Nguyen Giap ។​លោកជានិមិត្តរូប សម្រាប់ស្មារតីនិងបញ្ញារបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យ
ជាតិ។ នាយឧត្តមលាចាកលោកហើយ ប៉ុន្តែគុណូបការៈនិងទេពកោសល្យ របស់លោកនៅជាប់ជានិច្ចក្នុងអារម្មណ៌របស់ខ្ញុំក៏ដូចជារបស់ប្រជាជនឡាវ។

        អាចនិយាបានថា រួមជាមួយលោកប្រធានហូជីមិញ ទេពកោសល្យ និង អត្តចរឹតរបស់នាយឧត្តមសេនីយ៌ Vo Nguyen Giap បានរួមចំណែកបង្កើតឡើង រូបភាពទឹកដីវៀតណាម អង់អាចក្លាហាន វីរភាពក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ