ពិភពលោកសម្ដែងក្ដីសោកសៅចំពោះការសោយទីវង្គតរបស់ ព្រះមហាក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ៩ កញ្ញា ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញផ្ញើសាររំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស។ 

សេចក្តីប្រកាសរបស់រដ្ឋាភិបាលចិនបានលើកច្បាស់ថា ការសោយទីវង្គតរបស់ ព្រះមហាក្សត្រី Elizabeth II គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនអង់គ្លេស។ នៅក្នុងសារថ្វាយព្រះមហាក្សត្រ Charles III ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការរំលែកទុក្ខ ដល់ព្រះអង្គម្ចាស់ Charles III ក៏ដូចជាប្រទេសជាតិ និងប្រជាជនអង់គ្លេសផងដែរ។ មេដឹកនាំរុស្ស៊ីបានកោតសរសើរ ព្រះមហាក្សត្រី Elizabeth II គឺជាព្រះអង្គដែលទទួលបានការស្រឡាញ៉ និងគោរពរាប់អានពីសំណាក់ប្រជាជន ហើយទទួលបានកិត្យានុភាពដ៏ធំធេងនៅឆាកអន្តរជាតិ។

មេដឹកនាំនៃប្រទេសអ៊ីតាលី អេស្ប៉ាញក៏បានចែករំលែកជាមួយរាជវង្ស ប្រជាជន និងចក្រភពអង់គ្លេសផងដែរ។ សម្តេចប៉ាប Francis ក៏បានបួងសួងដល់ការសោយទីវង្គតរបស់ព្រះមហាក្សត្រី Elizabeth II ហើយតបស្នងសងគុណចំពោះឆាកជីវិត ដែលមិនចេះនឿយហត់របស់ទ្រង់ដើម្បីផលប្រយោជន៍របស់ចក្រភពអង់គ្លេស និង សមាគមនៃប្រជាជាតិខមម្មុនវែល (Commonwealth of Nations)។

ចែករំលែកនៅលើបណ្ដាញសង្គម នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានកោតសរសើរចំពោះ ព្រះមហាក្សត្រី Elizabeth II ជាឥស្សរជនដែលទទួលបានការស្រឡាញ់បីពិភពលោក។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកលោកលោក Joe Biden កាលពីថ្ងៃទី ៨ ខែកញ្ញា បានបញ្ជាឱ្យបង្ហូតទង់ជាតិពាក់កណ្តាលដងនៅសេតវិមាន ។ នាថ្ងៃដដែល ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel បានប្រកាសកាន់ទុក្ខជាតិ ដើម្បីឧទ្ទិសដល់ ព្រះមហាក្សត្រី Elizabeth II ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ