ព្យាករណ៍ពីហានិភ័យជួរមុខគេសម្រាប់សហគ្រាសអាស៊ីនៅឆ្នាំ ២០២០
(VOVWORLD) - អង្គការផ្តល់ប្រឹក្សាស្តីពីហានិភ័យ Control Risk ទើបតែបានចេញផ្សាយការព្យាករណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលក្នុងនោះបានកំណត់ស្ថានភាពភូមិសាស្ត្រនយោបាយក្នុងឆ្នាំបោះឆ្នោតសកលរបស់អាមេរិក ការប្រកួតប្រជែងតាមបណ្តាញអ៊ីនធ័រណែតនិងកំណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវនៅលើសកលលោក នឹងក្លាយទៅជា ហានិភ័យជួរមុខគេសម្រាប់សហគ្រាសអាស៊ីនៅឆ្នាំ ២០២០ ។
ព្យាករណ៍ពីហានិភ័យជួរមុខគេសម្រាប់សហគ្រាសអាស៊ីនៅឆ្នាំ ២០២០ (AFP/TTXVN) |
ដៃគូជាន់ខ្ពស់នៃ Control Risk លោក Steve Wilford បានដាក់បំរាមថាអង្គភាពអាជីវកម្មនៅអាស៊ី-ប៉ាស៊ីហ្វិក គប្បីប្រយ័ត្នប្រយែងពីហានិភ័យ នៅពេលដែល ការសន្យារបស់សហរដ្ឋអាមេរិកចំពោះតំបន់នេះនៅតែជាសញ្ញាសួរ ហើយរាល់ដំណោះស្រាយក្នុងរយៈពេលវេងដ៏មានអត្ថន័យសម្រាប់ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនគឺនៅតែឆ្ងាយណាស់ផងដែរ៕