ព្យុងយ៉ាងកាត់ខ្សែទូរសព្ទ hotline យោធាជាមួយ កូរ៉េខាងត្បូង
(VOVworld) – នាថ្ងៃទី ១៧ មិនា ទីភ្នាក់ងារសារព័ត៌មានកូរ៉ខាងត្បូង Yonhap ឲ្យ ដឹងថា៖
ស.ប.ប.ក. បានកាត់ខ្សែទូរសព្ទ Hotline យោធាជាមួយកូរ៉េខាងត្បូង ក្នុងកាលៈទេសៈ ភាពតានតឹងលើឧបទ្វីបកូរ៉េកំពុងឡើងជណ្តើ។ មុននោះ ទីភ្នាក់ងារសារព័ត៌មានមជ្ឍឹម
របស់ ស.ប.ប.ក. (KCNA) បានឲ្យដឹងថា៖ ព្យុងយ៉ាងបានផ្ញើសេចក្តីប្រកាសនេះដល់
ភាគីកូរ៉េខាងត្បូង។ KCNA ក៏បានដកស្រង់ពាក្យសំដី របស់នាយទាហានកាងទ័ព
ស.ប.ប.ក មួយរូបបានអះអាងថា៖ “ក្នុងកាលៈទេសៈ សង្គ្រមអាចផ្ទុះឡើងពេលណា
ក៏មិនដឹង។ ដូច្នេះ មិនចាំបាច់រក្សាខ្សែទាក់ទងរវាងប្រទេសទាំង ២ ឡើយ។” ការកាត់
ខែ្សទូរសព្ទ Hotline យោធារវាងប្រទេសទាំង ២ អាចជះឥទ្ធិពលដល់សកម្មភាពរបស់
មណ្ឌលឧស្សាហកម្មរួម Kaesong៕
|
ស.ប.ប.ក. បានកាត់ខ្សែទូរសព្ទ Hotline យោធាជាមួយកូរ៉េខាងត្បូង ក្នុងកាលៈទេសៈ ភាពតានតឹងលើឧបទ្វីបកូរ៉េកំពុងឡើងជណ្តើ។ (Image: Internet) |