ព្យុងយ៉ាងត្រៀមខ្លួនស្រេចជួបចរចារជាមួយភាគីទាក់ទិននានា

(VOVworld) – នាថ្ងៃទី ២៣ ឧសភា នៅទីក្រុងប៉េកាំង ចិន សមាជិកអចិន្ត្រៃយ៍
ការិយាល័យនយោបាយ​គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Liu
Yushan បានជួបជាមួយប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនសាធា
រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងជាបេសកជនពិសេសរបស់ថ្នាក់
ដឹកនាំ Kim Jong-un លោក Choe Ryong Hae ដែលកំពុងមានដំណើរទស្សនកិច្ច
នៅចិន។ លោក Liu Yushan បានលើកច្បាស់ថា៖ សន្តិភាពនិងស្ថិរភាពលើឧប
ទ្វីបកូរ៉េគឺសមស្របនឹងផលប្រយោធន៍រួមនៃប្រទេសនានាក្នុងតំបន់។ បេសក
ជនពិសេស Choe Ryong Hae បានឲ្យដឹងថា៖ ព្យុងយ៉ាងវាយតំលៃខ្ពស់ចំពោះ
ការខំប្រឹងប្រែងរបស់ចិនក្នុងការរក្សាសន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ។
ស.ប.ប.ក. ត្រៀមខ្លួនស្រេចជួបចរចារជាមួយភាគីទាក់ទិននានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ