ព្យូងយ៉ាងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តសម្រុះសម្រួល ជាមួយ Seoul

ព្យូងយ៉ាងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តសម្រុះសម្រួល ជាមួយ Seoul - ảnh 1
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េប្រចាំនៅចិន លោក Ji Jae Ryong (Image:Vietnam+)

(VOVworld) – នាថ្ងៃទី ២៩ មករា ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េប្រចាំនៅចិន លោក Ji Jae Ryong បានអះអាងជាថ្មីម្តងទៀតនូវ​ការប្តេជ្ញាចិត្តរបស់ព្យូងយ៉ាងក្នុងការចាប់ផ្តើមបណ្ដាការចរចារ ៦ ភាគីអំពីបញ្ហា
នុយក្លេអ៊ែរ ព្រមទាំង អំពាវនាវឲ្យអាមេរិកអនុវត្តភារកិច្ចនៃប្រទេសនេះដែលទាក់ ទិនដល់បញ្ហារំសាយនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ថ្លែងមតិក្នុងសន្និសីទកាសែត មួយនៅទីក្រុងប៉េកាំងរបស់ចិន ឯកអគ្គរដ្ឋទូត Ji Jae Ryong បានអំពាវនាវឲ្យ
កូរ៉េខាងត្បូង អាមេរិក ចិន ជប៉ុននិងរុស្ស៊ី ពន្លឿនការចាប់ផ្តើមការពិភាក្សាពោល ខាងលើយ៉ាងឆាប់ៗ។ ប៉ុន្តែ លោក Ji Jae Ryong ក៏បានសង្កត់ធ្ងន់ថា៖ ការដែល ព្យូងយ៉ាងត្រៀមខ្លួនជាស្រេចចាប់ផ្តើមការចរចារឡើងវិញ មិនមានន័យ ថា៖ ប្រទេសនេះនឹងបញ្ឈប់សកម្មភាពផលិតអាវុធនុយក្លេអ៊ែរដោយឯតោភាគី។ ក្នុងករណីនៅមានការគំរាមកំហែងនុយក្លេអ៊ែរពីខាងក្រៅ ព្យូងយ៉ាងនឹងបង្កើន កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ