ព្យុងយ៉ាងអះអាងជាថ្មីម្តងទៀតនូវសិទ្ធិបាញ់កាំជ្រួចរបស់ខ្លួន
|
ព្យុងយ៉ាងអះអាងជាថ្មីម្តងទៀតនូវសិទ្ធិបាញ់កាំជ្រួចរបស់ខ្លួន (Image: VNA) |
(VOVworld) – សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឡើងសម្លេងជាថ្មីម្តង ទៀតអំពីការបាញ់កាំជ្រួចរបស់ខ្លួននាពេលថ្មីៗនេះ។ ស្ថាប័នឃោសនានៃប្រទេសនេះ
កាសែត Rodong Sinmun បានឲ្យដឹងថា៖ ការបាញ់កាំជ្រួចរបស់ព្យុងយ៉ាងគឺសកម្មភាព
ធម្មតាដែលត្រូវបានដំណើរការក្នុងតំបន់ដែនសមុទ្ររបស់សាធាណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ ហើយបង្ហាញនូវសិទ្ធិការពារដោយខ្លួនឯងនៃប្រទេសមួយដែលមាន
អធិបតេយ្យភាព។ ប្រទេសនេះបានអះអាងថា៖ គេនឹងបន្តអនុវត្តសិទ្ធិ ការពារខ្លួនឯង
របស់ខ្លួន។ ទន្ទឹមនឹងនោះ ព្យុងយ៉ាងក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាការរិះគន់របស់
អាមេរិកចំពោះបញ្ហានេះ ក្នុងពេលដែល អាមេរិកក៏អភិវឌ្ឍន៍អាវុធទំនើប ផងដែរ៕