ព្យុះ Idai - ប្រជាជនចំនួន ១៥.000 នាក់នៅក្នុងប្រទេសម៉ូសំប៊ិចត្រូវបានជាប់គាំង នៅក្នុងទឹកជំនន់

(VOVWORLD) - នាថ្ងៃទី ២១ ខែមីនា រដ្ឋមន្រ្តីបរិស្ថាននិងដីធ្លីម៉ូសំប៊ិច លោក Celso Correia បានប្រកាសថា មានមនុស្សយ៉ាងហោចណាស់ ១៥.000 នាក់ ត្រូវបានជាប់គាំង   ក្នុងទឹកជំនន់ ហើយត្រូវការជំនួយសង្គ្រោះបន្ទាប់ពីព្យុះត្រូពិច Idai បានវាយប្រហារនៅភាគកណ្ដាលប្រទេសនេះកាលពីសប្ដាហ៍មុន។
ព្យុះ Idai - ប្រជាជនចំនួន ១៥.000 នាក់នៅក្នុងប្រទេសម៉ូសំប៊ិចត្រូវបានជាប់គាំង នៅក្នុងទឹកជំនន់ - ảnh 1រដ្ឋមន្រ្តីបរិស្ថាននិងដីធ្លីម៉ូសំប៊ិច លោក Celso Correia  

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯព្រលានយន្តហោះទីក្រុង Beira ដែលបច្ចុប្បន្នកំពុងយកប្រើប្រាស់ជាមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌   នោះ លោក Correia បានឲ្យដឹងថា អាជ្ញាធរកំពុងសហការជាមួយអ្នកជំនាញចំនួន ១២០ នាក់ និងកម្លាំងជួយសង្គ្រោះ ដើម្បីរកវិធីទាក់ទង់ និងជួយសង្គ្រោះមនុស្ស ដែលជាប់គាំងទាំងនេះផងដែរ។ អាទិភាពនាពេលបច្ចុប្បន្ន គឺដើម្បីបញ្ចៀសពីការខួចខាតដល់មនុស្សបន្ថែមទៀត ក៏ដូចជាធានាឱ្យមានផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំសង្កូវ និងទីជម្រកគ្រប់គ្រាន់សម្រាប់ជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ