ព្រឹកថ្ងៃទី២២ ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន២០ករណីបន្ថែមទៀត

(VOVWORLD) - ដូច្នេះ គិតត្រឹមវេលាម៉ោង៦ថ្ងៃទី២២ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសសរុបចំនួន ៣៤៨២ ករណី និងករណីនាំចូលចំនួន១៤៧៩ ករណី។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ ខែមេសា មក មានចំនួន ១៩១២ ករណី។ 
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី២១ ដល់វេលាម៉ោង៦ថ្ងៃទី២២ ខែឧសភា វៀតណាមមានករណីឆ្លងជម្ងឺ កូវីដ ១៩ ថ្មីនៅ ក្នុងប្រទេសចំនួន២០ករណីបន្ថែមទៀត ដែលត្រូវបានកត់ត្រានៅ៖ Bac Giang (១១ ករណី) Hai Duong (៤ ករណី) Bac Ninh (៣ ករណី) Thai Binh (១ ករណី) និង Dien Bien (១ ករណី)។
ដូច្នេះ គិតត្រឹមវេលាម៉ោង៦ថ្ងៃទី២២ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសសរុបចំនួន ៣៤៨២ ករណី និងករណីនាំចូលចំនួន១៤៧៩ ករណី។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ ខែមេសា មក មានចំនួន ១៩១២ ករណី។ ចំនួនករណីស្លាប់៖ ៤១ ករណី។ ចំនួនករណីបានជាសះស្បើយ៖ ២៦៨៩ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ