ព្រឹកថ្ងៃទី៨ មេសា វៀតណាមកត់ត្រាករណីឆ្លងជំងឺ Covid-19 ចំនួន២បន្ថែមទៀត

(VOVWORLD) - គិតដល់ព្រឹកថ្ងៃទី៨ មេសា វៀតណាមបានកត់ត្រាករណី ឆ្លងវីរុស SARS-CoV-2 ចំនួន២៥១ករណី ក្នុងនោះ ១២២ករណីត្រូវបាន ព្យាបាលជាសះស្បើយ។ 
ព្រឹកថ្ងៃទី៨ មេសា វៀតណាមកត់ត្រាករណីឆ្លងជំងឺ Covid-19 ចំនួន២បន្ថែមទៀត - ảnh 1 តួរលេខបច្ចុប្បន្នកម្មស្ដីពីស្ថានភាពជំងឺ Covid-19 នៅវៀតណាមគិតដល់ព្រឹកថ្ងៃទី៨ មេសា។

ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា នាព្រឹកថ្ងៃទី៨ មេសា វៀតណាមកត់ត្រាករណីថ្មីឆ្លង Covid-19 ចំនួន២ករណីបន្ថែមទៀត។ មនុស្សទាំងពីរនាក់នេះជាជនជាតិវៀតណាម ក្នុងនោះ ម្នាក់ជាអ្នកជិតខាង ដែលមានការប៉ះពាល់ជាមួយអ្នកជំងឺទី២៤៣ នៅទីក្រុងហាណូយ ហើយ ម្នាក់ទៀតជាអ្នកជំងឺនៅខេត្ត Ha Nam តែនៅទាន់រកឃើញប្រភពឆ្លងជំងឺនៅឡើយ។

        ដូច្នេះហើយគិតដល់ព្រឹកថ្ងៃទី៨ មេសា វៀតណាមបានកត់ត្រាករណី ឆ្លងវីរុស SARS-CoV-2 ចំនួន២៥១ករណី ក្នុងនោះ ១២២ករណីត្រូវបាន ព្យាបាលជាសះស្បើយ។ ក្នុងថ្ងៃទី៨ មេសា គ្រោងនឹងមានករណីចំនួន៣ បន្ថែមទៀតដែលត្រូវបានប្រកាសជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ