ព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានវាយតម្លៃការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី២៧ នាព្រឹកថ្ងៃទី១៣ ខែតុលានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិ បាល ស្តីពីលទ្ធផលនៃការអនុវត្ត និងការជំពាក់ជំពិនក្នុងការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ ដំណាក់កាល ២០២១-២០២៣ និងស្នើរដំណោះស្រាយ យន្តការដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គ ក៏ដូចជាពន្លឿនការអនុវត្តកម្មវិធីនាពេលខាងមុខ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងក្នុងសម័យប្រជុំនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ (រូបថត៖ quochoi.vn) |
មុននេះ ក្នុងសន្និសីទជាតិអនឡាញទូទាំងប្រទេសដោយរដ្ឋាភិបាលរៀបចំឡើង កាលពីចុងខែសីហា ដើម្បីវាយតម្លៃការអនុវត្តកម្មវិធីគោលដៅជាតិពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានបង្កើនស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងទិសដៅនិងការគ្រប់គ្រង; ជាពិសេស លើកកម្ពស់តួនាទីរបស់អ្នកដឹកនាំក្នុងការរៀបចំនិងអនុវត្តគោលដៅ និងផែនការដែលបានដាក់ចេញសម្រាប់កម្មវិធីនីមួយៗ៕