ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងបានបើកជាផ្លូវការ
(VOVWORLD) - នាយប់ថ្ងៃទី ៤ ខែកុម្ភៈ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិចិន។
ប្រធាន IOC លោក Thomas Bach ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN) |
នេះ ជាទីកន្លែង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០០៨។ គណៈកម្មាការរៀបចំអូឡាំពិកទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងធានាឱ្យមានការប្រកួតកីឡាអូឡាំពិកដ៏ "សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ" ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ។ ប្រធានរដ្ឋចិន លោក Xi Jinping នឹងចូលរួមក្នុងពិធីបើកនេះ ហើយប្រកាសបើកព្រឹត្តិការណ៍កីឡាអូឡាំពិក។ មេដឹកនាំបរទេស ប្រមុខរដ្ឋ និងប្រមុខអង្គការអន្តរជាតិ ជាង៣០នាក់ ក៏ចូលរួមក្នុងពិធីបើកនេះផងដែរ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈ នៅក្នុង "រង្វង់បិទជិត" ដែល ខណ្ឌអត្តពលិក និងអ្នកចូលរួមផ្សេងទៀត ពីអ្នកខាងក្រៅ ដើម្បីរាំងខ្ទប់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។ អត្តពលិកជិត ៣០០០នាក់ មកពីប្រទេសនិងតំបន់ដែនដីប្រហែល ៩០ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះ៕