ព្រឹត្តិការណ៍មហោស្រពកីឡាសម្រាប់ជនពិការ អាស៊ីអាគ្នេយ៍លើកទី ១០ ត្រូវបានលប់ចោល

(VOVWORLD) - ហ្វីលីពីន ដែលជាប្រទេសម្ចាស់ផ្ទះនៃ មហោស្រពកីឡាសម្រាប់ជនពិការ អាស៊ីអាគ្នេយ៍លើកទី ១០ (ASEAN Para Games 10) បានប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍នេះជាផ្លូវការ។ 

សេចក្ដីសម្រេចចិត្តនេះត្រូវបាននាំចេញ បន្ទាប់ពីគណៈកម្មការកីឡាហ្វីលីពីន (PSC) បានប្រកាសផ្អាករាល់សកម្មភាពកីឡានៅហ្វីលីពីនក្នុងរយៈពេលប៉ុន្មានខែក្នុងឆ្នាំ ២០២០ ដោយសារស្ថានភាពដ៏ស្មុគស្មាញនៃជំងឺរាតត្បាត COVID – 19។

ដំបូងឡើយ មហោស្រពកីឡានេះគ្រោងនឹងរៀបចំឡើងនាខែមករា ឆ្នាំ ២០២០ ដោយសារជួបការលំបាកអំពីហិរញ្ញវត្ថុ និងមូលហេតុបច្ចេកទេស។ បន្ទាប់មក ព្រឹត្តិការណ៍កីឡាធំបំផុតនៅតំបន់សម្រាប់ជនពិការបន្តត្រូវបានពន្យារពេលជាលើកទី ២ ដោយសារការព្រួយបារម្ភអំពីជំងឺរាតត្បាត COVID – 19 ពោលគឺលើកពេលពីខែមិនា ដល់ខែតុលា ឆ្នាំ ២០២០។ ហើយចុងក្រោយបន្ទាប់ពីការពន្យាពេលពីរលើករួចមក ប្រទេសម្ចាស់ផ្ទះហ្វីលីពីនបានសម្រេចចិត្តលុបចោលការរៀបចំព្រឹត្តិការណ៍ ASEAN Para Games ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ