ព្រឹត្តិការណ៍ “សប្តាហ៍វៀតណាម” ត្រូវបានរៀបចំឡើងនៅខេត្ត Seine Saint Denis របស់បារាំង


ព្រឹត្តិការណ៍ “សប្តាហ៍វៀតណាម” ត្រូវបានរៀបចំឡើងនៅខេត្ត Seine Saint Denis របស់បារាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung ថ្លែងមតិនៅពិធីបើកព្រឹត្តិការណ៍សំខាន់នេះ (Image: VOV)

(VOVworld) – ព្រឹត្តិការណ៍ដោយមានទ្រង់ទ្រាយធំ “សប្តាហ៍វៀតណាម” ត្រូវបាន
រៀបចំឡើងជាលើកដំបូងចាប់ពីថ្ងៃទី ២ ដល់ទី ៨ មិថុនា នៅខេត្ត Seine Saint Denis
ចំណុះតំបន់ Ile-de-France របស់បារាំង។ គោលដៅនៃព្រឹត្តិការណ៍នេះគឺសំដៅ
ផ្សព្វផ្សាយដល់ទស្សនិកជនបារាំងអំពីប្រវត្តិសាស្ត្រទំនាក់ទំនងរវាងវៀតណាម
និងបារាំង ព្រមទាំង រួមចំណែកយ៉ាងសកម្មក្នុងការ បង្កើនទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការនិងសាមគ្គីភាពរវាងប្រទេសទាំង ២ ក្នុង ក្របខ័ណ្ឌឆ្នាំវៀតណាម
នៅបារាំង ២០១៤។ ពិធីបើកព្រឹត្តិការណ៍សំខាន់នេះបានប្រព្រឹត្តទៅនៅរដ្ឋធានី
ប៉ារីស នាយប់ថ្ងៃទី ២ មិថុនា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅបារាំង លោក Duong Chi Dung បានចាត់ទុកថា៖ ការផ្តើមគំនិតរៀបចំសប្តាហ៍
វៀតណាមនៅខេត្ត Seine Saint Denis បានសម្តែងចំណងមិត្តភាពនិងសាមគ្គីភាព
របស់បារាំងជាមួយវៀតណាម។ នេះជា ឱកាសស្វែងយល់បន្ថែមខឿនវប្បធម៌
របស់វៀតណាមនិងទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-បារាំង។ សកម្មភាព
សម្បូរបែបជាច្រើនត្រូវបានរៀបចំឡើង ដូចជា ការតាំងពិពណ៌ររូបថតអំពីទំនាក់
ទំនងការទូតវៀតណាម-បារាំង ការបញ្ចាំងខ្សែភាពយន្ត ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ