(VOVworld) – ពាក់ព័ន្ធដល់ការចោទប្រកាន់ធ្វើចារកម្មរចំពោះអតីតបុគ្គលិកទីភ្នាក់ងារ
ចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden នាថ្ងៃទី ២៧ មិថុនា ប្រធានាធិបតី
អាមេរិក លោក Barack Obama បានឲ្យដឹងថា៖ លោកនឹងមិនផ្តោតទៅលើរឿងហេតុ
ពោលខាងលើជាមួយប្រធានរដ្ឋចិន លោក Xi Jinping និង ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin ទេ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ ព័ត៌មាននៅទីក្រុង Dakar
ប្រទេស Senegal លោក Obama បានអះអាងថា៖ រឿងហេតុពោលខាងលើគឺជាបញ្ហា
គតិយុត្តតែប៉ណ្ណោះ។ ប៉ុន្តែ លោក Obama បានរំលឹកថា៖ ប្រទេសមួយចំនួន ដែលមាន
គោលបំណងផ្តល់បែបបទជនភៀសខ្លួននយោបាយសំរាប់ Snowden ត្រូវប្រតិបត្តិតាម
ច្បាប់អន្តរជាតិ។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាថ្ងៃទី ២៧ មិថុនា ប្រធានាធិបតី
Ecuador លោក Rafael Correa បានឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចលុប
ចោលផលប្រយោធន៍ពាណិជ្ជកម្មជាមួយអាមេរិកសំដៅឆ្លើយតបនឹងការដាក់សម្ពាធ
របស់អាមេរិកដែលទាក់ទិនដល់ការផ្តល់បែបបទភៀសខ្លួននយោបាយសំរាប់ Snowden។
នាបច្ចុប្បន្ន Snowden ត្រូវបានចាត់ទុកលាក់ខ្លួននៅរុស្ស៊ី។ អាមេរិកបានស្នើឲ្យរុស្ស៊ីធ្វើ
ប័ត្យាប័ន Snowden វិលត្រឡប់មកអាមេរិកវិញ៕