ពិរុទ្ធជនបាញ់រះនៅនូវែលសេឡង់មានបំណងចង់ការពារក្ដីដោយខ្លួនឯងនៅក្នុងតុលាការ

(VOVWORLD) -មេធាវីការពារក្ដីឲ្យ Brenton Tarrant នៅក្នុងសាលាដំបូងកាលពីថ្ងៃទី ១៦ ខែមិនា ថា មុខសញ្ញានេះបានបញ្ជាក់ថា មិនត្រូវការមេធាវីការពារក្ដីឡើយ ហើយគេមានបំណងចង់ការពារក្ដីដោយខ្លួនឯង។ 
 

មេធាវីការពារក្តីឲ្យ លោក Brenton Tarrant ជាពិរុទ្ធជននៃការបាញ់រះបង្ហូរឈាមទៅលើព្រះរិហារឥស្លាមចំនួន ២ កន្លងទៅ នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់កាលពីថ្ងៃទី ១៥ ខែមិនា កន្លងទៅបានឲ្យដឹងថា មុខសញ្ញានេះមានគោលបំណងចង់ការពារក្ដីដោយខ្លួនឯងនៅសវនាការ។

តាម លោក Richard Peters មេធាវីការពារក្ដីឲ្យ Brenton Tarrant នៅក្នុងសាលាដំបូងកាលពីថ្ងៃទី ១៦ ខែមិនា ថា មុខសញ្ញានេះបានបញ្ជាក់ថា មិនត្រូវការមេធាវីការពារក្ដីឡើយ ហើយគេមានបំណងចង់ការពារក្ដីដោយខ្លួនឯង។ លោកមេធាវី Richard Peters ក៏បានអះអាងថា Brenton Tarrant ដឹងខ្លួនពិតប្រាកដ ហើយគ្មានបញ្ហាផ្លូវចិត្តណាមួយឡើយ។

លោក Brenton Tarrant មានអាយុ ២៨ ឆ្នាំត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ក៏ដូចជាត្រូវបង្ហាញខ្លួននៅក្នុងតុលាការ Christchurch ពីថ្ងៃទី ១៦ ខែមិនា កន្លងទៅ ដោយសារបានបាញ់រះសម្រាប់មនុស្សចំនួន ៥០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ