ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ បើកសម័យប្រជុំជាលើកដំបូង

(VOVWORLD) - នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៣ ខែមេសា ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ បានបើកសម័យប្រជុំជាលើកដំបូងក្រោមអធិបតីភាពរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ បើកសម័យប្រជុំជាលើកដំបូង - ảnh 1 ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ បើកសម័យប្រជុំលើកទីដំបូង

ព្រឹទ្ធសភាកម្ពុជាអនុវត្តការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំ។ អនុប្រធានគណ បក្សប្រជាជនកម្ពុជាកាន់អំណាច (CPP) សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានជ្រើស តាំងឡើងវិញជាប្រធានព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ ជាថ្មីម្ដងទៀត។ មន្រ្តីជាន់ខ្ពស់ទាំងពីររូបទៀត របស់គណបក្សប្រជាជនកម្ពុជា គឺ លោក ណៃ ប៉េណា ត្រូវបានជ្រើសតាំង ជាអនុប្រធានទី១ នៃព្រឹទ្ធសភា និង លោក ទេព ងន ត្រូវបានជ្រើសតាំងជា អនុប្រធានទី២នៃព្រឹទ្ធសភា។

គួរបញ្ចាក់ដែរថា ព្រឹទ្ធសភាកម្ពុជានីតិកាលទី ៤ មានអាសនៈសរុបចំនួន ៦២  ដែលក្នុងនោះ មានអាសនៈចំនួន ៥៨ ត្រូវបានជ្រើសតាំងដោយព្រឹទ្ធសភា អាសនៈចំនួន ២ ត្រូវបានជ្រើសដោយព្រះមហាក្សត្រ នរោត្តម សីហមុនី រីឯ អាសនៈនៅសល់ចំនួន ២ ត្រូវបានជ្រើសតាំងដោយរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ