ព្រឹទ្ធសភាជប៉ុនអនុម័តលើសេចក្តីសំរេចចិត្តប្រឆាំងភេរវកម្ម
|
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (Reuters) |
Vovworld-នាថ្ងៃទី៦កុម្ភៈព្រឹទ្ធសភាជប៉ុនបានអនុម័តលើសេចក្តីសំរេចចិត្តមួយ
ប្រឆាំងភេរវកម្ម ក្នុងនោះថ្កោលទោសយ៉ាងខ្លាំងក្លាការដែលពួកឧទ្ទាមរដ្ឋឥស្លាម
ស្វ័យប្រកាស IS បានសម្លាប់ចំណាប់ខ្មាំង២នាក់ជាពលរដ្ឋជប៉ុន។ សេចក្តីសំរេច
ចិត្តពោលខាងលើដាស់តឿនរដ្ឋាភិបាលជប៉ុនបន្តជំនួយមនុស្សធម៍សំរាប់ប្រទេស
ដំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រីក ជាផ្នែកមួយក្នុងការរួមវិភាគទាននៃប្រទេសនេះ
សំរាប់សន្តិភាពពិភពលោក។
មុននោះនាថ្ងៃទី៥កុម្ភៈ សភាជាន់ទាបជប៉ុនបានឯកភាពអនុម័តលើឯកសារ
ប្រហាក់ប្រហែលដែលលើកច្បាស់ថា ប្រទេសនិងប្រជាជនជប៉ុននឹងរក្សារឹងមាំ
កិច្ចសន្យា មិនអត់អោនចំពោះលិទ្ធិភេរវកម្មឡើយ៕