ព្រឹទ្ធសភាអង់គ្លេសប្រគល់ជូនសិទ្ធិបន្ថែមសំរាប់រដ្ឋសភាអំពីបញ្ហា Brexit

(VOVWORLD) - អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ លោកស្រី May និងបណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់នាថ្ងៃទី ១ ឧសភាបានសម្តែងក្តីអស់សង្ឃឹមចំពោះសេចក្តីសម្រេចរបស់ព្រឹទ្ធសភាអង់គ្លេសដែលអាច រារាំងឬផ្អាកដំណើរ Brexit ព្រមទាំង សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលនឹងតបតវិញយ៉ាង ខ្លាំង។ 
ព្រឹទ្ធសភាអង់គ្លេសប្រគល់ជូនសិទ្ធិបន្ថែមសំរាប់រដ្ឋសភាអំពីបញ្ហា Brexit  - ảnh 1 ព្រឹទ្ធសភាអង់គ្លេសប្រគល់ជូនសិទ្ធិបន្ថែមសំរាប់រដ្ឋសភាអំពីបញ្ហា Brexit 

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ លោកស្រី May និងបណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់នាថ្ងៃទី ១ ឧសភាបាន សម្តែងក្តីអស់សង្ឃឹមចំពោះសេចក្តីសម្រេចរបស់ព្រឹទ្ធសភាអង់គ្លេសដែលអាច រារាំងឬផ្អាកដំណើរ Brexit ព្រមទាំង សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលនឹងតបតវិញយ៉ាង ខ្លាំង។ ថ្លែងមតិនៅសន្និសីទកាសែតមួយ នាយរកដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា៖ រដ្ឋាភិបាលនឹងជំរុញយ៉ាងខ្លាំងថែមទៀតពេលដែលគំរោងច្បាប់នេះត្រូវបាន ប្រគល់ត្រឡប់មកសភាជាន់ទាបវិញ។ លោកស្រី May បានឲ្យដឹងថា នេះជាប្រការសំខាន់ណាស់ដោយសារវាធានាជួយឧបត្ថម្ភដំណើរការ Brexit ប្រព្រឹត្តទៅប្រកបដោយងាយស្រួល។ មុននេះ ព្រឹទ្ធសភាអង់គ្លេសបានបោះឆ្នោតអនុម័តលើមាត្រាមួយដែលអនុញត្តិឲ្យរដ្ឋសភារាំងស្កាត់ឬផ្អាកកិច្ចព្រមព្រៀង Brexit ចុងក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ