ព្រឹទ្ធសភាអាមេរិកគ្រោងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រឆាំងបទល្មើសរើសអើងជនដើមកំណើតអាស៊ីនៅសប្តាហ៍នេះ

(VOVWORLD) -  ព្រឹទ្ធសភាអាមេរិកកំពុងធ្វើការដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទឧក្រិដ្ឋរើសអើងជនដើមកំណើតអាស៊ីនៅសប្តាហ៍នេះ ខណៈសមាជិកព្រឹទ្ធសភាជិកសម្រេចបានកិច្ចព្រមព្រៀងលើការផ្លាស់ប្តូរចំពោះខ្លឹមសារសេចក្តីព្រាងច្បាប់នេះ។
ព្រឹទ្ធសភាអាមេរិកគ្រោងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រឆាំងបទល្មើសរើសអើងជនដើមកំណើតអាស៊ីនៅសប្តាហ៍នេះ - ảnh 1ថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២១ ពិធីធ្វើដង្ហែក្បួនដើម្បីប្រឆាំងនឹងអំពើហឹង្សានិងបង្កើនការស្អប់ខ្ពើមចំពោះប្រជាជនដើមកំណើតអាស៊ី (រូបថត៖ THX / TTXVN)

យោងតាមសមាជិកមួយរូបមកពីគណៈបក្សប្រជាធិបតេយ្យ បានឲ្យដឹងថាសេចក្តីព្រាងច្បាប់ដែលត្រូវបានរៀបចំឡើងដោយសមាជិកាព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យរដ្ឋ Hawaii លោកស្រី Mazie Hirono និងសមាជិកព្រឹទ្ធសភាគណៈបក្សប្រជាធិបតេយ្យនៅរដ្ឋញូវយ៉កលោក Grace Meng អាចយកមកបោះឆ្នោតយ៉ាងលឿនបំផុតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សមាជិកព្រឹទ្ធសភារដ្ឋញូវយ៉កលោក Charles Schumer ដែលដឹកនាំក្រុមភាគច្រើននៅក្នុងព្រឹទ្ធសភា បានឲ្យដឹងថាគ្រោងនឹងបំពេញឲ្យបានរួចរាល់នូវសេចក្តីព្រាងច្បាប់ស្តី ពីការប្រឆាំងនឹងបទឧក្រិដ្ឋរើសអើងជនដើមកំណើតអាស៊ាន នៅចុងសប្តាហ៍នេះ ដោយមានការបោះឆ្នោត២គណៈបក្សដ៏ច្រើនលើសលប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ