ព្រឹទ្ធសភាអាមេរិកមិនទាន់អនុម័តលើគំរោងច្បាប់ជំនួសឲ្យ Obamacare ក្នុងឆ្នាំ ២០១៧ នៅឡើយ

(VOVWORLD) - នាថ្ងៃទី ២៦ កញ្ញា ថ្នាក់ដឹកនាំភាគីភាគច្រើននៅព្រឹទ្ធសភាអាមេរិកព្រឹទ្ធសមាជិក Mitch McConnell បានប្រកាសថា៖ ព្រឹទ្ធសភានឹងមិនដំណើរការបោះ ឆ្នោតនាសប្តាហ៍នេះចំពោះគំរោងច្បាប់ថែទាំសុខភាពអាមេរិក (AHCA) សំដៅជំនួស ឲ្យកម្មវិធីថែទាំសុខភាពមានតំលៃទាប (Obamacare) ពីសម័យកាលរបស់អតីត ប្រធានាធិបតីអាមេរិកលោក  Barack Obama។ 
ព្រឹទ្ធសភាអាមេរិកមិនទាន់អនុម័តលើគំរោងច្បាប់ជំនួសឲ្យ Obamacare ក្នុងឆ្នាំ ២០១៧ នៅឡើយ - ảnh 1 ព្រឹទ្ធសភាអាមេរិកមិនទាន់អនុម័តលើគំរោងច្បាប់ជំនួសឲ្យ Obamacare ក្នុងឆ្នាំ ២០១៧ នៅឡើយ

(VOVworld) – នាថ្ងៃទី ២៦ កញ្ញា ថ្នាក់ដឹកនាំភាគីភាគច្រើននៅព្រឹទ្ធសភាអាមេរិកព្រឹទ្ធសមាជិក Mitch McConnell បានប្រកាសថា៖ ព្រឹទ្ធសភានឹងមិនដំណើរការបោះ ឆ្នោតនាសប្តាហ៍នេះចំពោះគំរោងច្បាប់ថែទាំសុខភាពអាមេរិក (AHCA) សំដៅជំនួសឲ្យកម្មវិធីថែទាំសុខភាពមានតំលៃទាប (Obamacare) ពីសម័យកាលរបស់អតីត ប្រធានាធិបតីអាមេរិកលោក  Barack Obama។ កាយវិការពោលខាងលើបានវាយ ផ្ទាល់ទៅលើការខំប្រឹងប្រែងលុបចោល Obamacare នៃគណបក្សសាធារណៈរដ្ឋនិង លុបបំបាត់ក្តីសង្ឃឹមអនុម័តលើ AHCA នាឆ្នាំ ២០១៧ នេះ។ ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានសារព័ត៌មាន ព្រឹទ្ធសមាជិក  Mitch McConnell បានឲ្យដឹងថា៖ បណ្ដាថ្នាក់ដឹក នាំគណបក្សសាធារណៈរដ្ឋនៅព្រឹទ្ធសភាពបានខំប្រឹងប្រែងស្វែងរកសម្លេងគាំទ្រដល់ នាទីចុងក្រោយសំដៅនាំគំរោងច្បាប់ AHCA បោះឆ្នោតមុនកាលកំណត់នាថ្ងៃទី ៣០ កញ្ញា។ ប៉ុន្តែ លោក Mitch McConnell បានទទួលស្គាល់ថា៖ គំរោងច្បាប់នេះនឹងមិន ទទួលបានសម្លេងគាំទ្រដើម្បីត្រូវបានអនុម័តទេ ដោយសារ រហូតមកដល់ពេលនេះ នៅមានព្រឹទ្ធសមាជិកចំនួន ៣ រូបនៃគណបក្សសាធារណៈរដ្ឋបានប្រកាសនឹងបោះ ឆ្នោតប្រឆាំង។ ព្រឹទ្ធសមាជិក Bill Cassidy និងព្រឹទ្ធសមាជិការ Lindsey Graham ដែលជាអ្នកគាំពារគំរោងច្បាប់ AHCA  បានទទួលស្គាល់ថា៖ ព្រឹទ្ធសភាអាមេរិកមិន អាចរៀបចំការបោះឆ្នោតមុនថ្ងៃទី ៣០ កញ្ញា ហើយនេះគឺជាជំហានរុញថយក្រោយ។ ប៉ុន្តែ អ្នកនីតិបញ្ញត្តិទាំងពីររូបនេះបានសង្កត់ធ្ងន់ថា៖ គេនឹងជំរុញ AHCA ហើយអាចធ្វើ វិសោធនកម្មមួយចំនួនដើម្បីគំរោងច្បាប់នេះអាចត្រូវបានអនុម័ត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ