ព្រឹទ្ធសភាអាមេរិកអនុម័តលើការបញ្ចូលម៉ុងតេណេហ្គ្រោទៅក្នុង NATO

ព្រឹទ្ធសភាអាមេរិកអនុម័តលើការបញ្ចូលម៉ុងតេណេហ្គ្រោទៅក្នុង NATO - ảnh 1
ទីស្នាក់ការអង្គការ NATO នៅទីក្រុងព្រុចស៊ែល (រូបថត៖Getty)

(VOVworld) - ព្រឹទ្ធសភាអាមេរិកនាថ្ងៃទី២៨ មិនា បានបោះឆ្នោតគាំទ្រ
ម៉ុងតេណេហ្គ្រោក្លាយទៅជាសមាជិកទី២៩នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
(NATO)។សេចក្ដីសំរេចពោលខាងលើរបស់ព្រឹទ្ធសភាត្រូវបានអនុម័តដោយមាន
សន្លឹកឆ្នោតគាំទ្រចំនួន៩៧និងសន្លឹកឆ្នោតប្រឆាំងតែ២ប៉ុណ្ណោះ។ថ្លែងមតិមុននឹង
ការបោះឆ្នោត ព្រឹទ្ធសមាជិកគណៈបក្សប្រជាធិបតេយ្យលោក Chris Murphy លើក
ច្បាស់ថា ការបញ្ចូលម៉ុងតេណេហ្គ្រោនឹងជួយ NATO កាន់តែមាំមួនថែមទៀត
ដោយសារប្រទេសនេះមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ។អ្នកគាំទ្រការដែល
ម៉ុងតេណេហ្គ្រោចូលរួម NATO ក៏បានអះអាងនូវសារសំខាន់នៃការជួយឧបត្ថម្ភ
ប្រទេសអឺរ៉ុបខាងកើតនានាក្នុងការចែករំលែកតំលៃរបស់លោកខាងលិចហើយ
ពង្រឹងទំនាក់ទំនងរវាងក្រុមប្រទេសនេះជាមួយលោកខាងលិចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ