ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តអំពីសមុទ្រខាងកើត

ព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តអំពីសមុទ្រខាងកើត - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការបទេសព្រឹទ្ធិសភាអាមេរិក លោក Robert Menendez
(Image: Vietnamplus)

(VOVworld) – ព្រឹទ្ធសភាអាមេរិកទើបនឹងបានអនុម័តលើសេចក្តីសម្រេចចិត្ត លេខ
១៦៧ ដែលអំពាវនាវដោះស្រាយជំលោះលើសមុទ្រខាងកើតនិងសមុទ្រ  Hoa Tung
ដោយសន្តិវិធី។ សេចក្តីសម្រេចចិត្តពោលខាងលើត្រូវបានរៀបចំឡើងដោយ
ប្រធានគណៈកម្មាធិការកិច្ចការបទេសព្រឹទ្ធិសភាអាមេរិក លោក Robert Menendez
ព្រឹទ្ធសមាជិក Bob Corker ព្រឹទ្ធសមាជិក Ben Cardin និង ព្រឹទ្ធសមាជិក Marco Rubio។ សេចក្តីសមេ្រចចិត្តលេខ ១៦៧ បានអំពាវនាវឲ្យបណ្ដាប្រទេសដែលមានអធិបតេយ្យ
ភាពលើសមុទ្រខាងកើតនិងសមុទ្រ Hoa Tung បង្កើតនិងអនុម័តលើក្រមប្រតិបត្តិសំរាប់
ភាគីនានាមួយយ៉ាងឆាប់ៗ  ដើម្បីជៀសវាងជំលោះ។ សេចក្តីសម្រេចចិត្តក៏បានស្នើឲ្យ
ព្រឹទ្ធសភាអាមេរិកថ្កោលទោសរាល់សកម្មភាពគំរាមកំហែងនិងការប្រើប្រាស់អំពើហឹង្សារ
លើសមុទ្រ ខាងកើតនិងសមុទ្រ Hoa Tung ដោយគោលដៅអះអាងអធិបតេយ្យភាពដែន សមុទ្រនិងដែនដី ដែលអាចផ្លាស់ប្តូរស្ថានភាពនៅតំបន់នេះ។ សេចក្តីសម្រេចចិត្តក៏បាន
អំពាវនាវឲ្យអាស៊ាននិងចិនកសាងក្រមប្រតិបត្តិតំបន់សំរាប់ភាគីនានាលើ សមុទ្រខាង
កើត (COC) យ៉ាងឆាប់ៗ។

ថ្លែងមតិបន្ទាប់ពីអនុម័ត្តលើឯកសារសំខាន់ពោលខាងលើ ព្រឹទ្ធសមាជិក អាមេរិក លោក
Menendez បានឲ្យដឹងថា៖ អាមេរិកនឹងជ្រៀតជ្រែកចូលក្នុងបណ្ដាជំលោះ លើសមុទ្រខាង
កើតនិងសមុទ្រ Hoa Tung តាមគោលមាគ៌ារការទូត។ តាមលោក Menendez ថា៖ អាមេរិក
យកចិត្តទុកដាក់យ៉ាងម៉ត់ចតដល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីទាំងឡាយ ដើម្បី
អនុវត្តនិងរក្សាសណ្តាប់ធ្នាប់ ដោយឈរលើច្បាប់ ក្នុងតំបន់នេះ។ អាមេរិកនឹងចាប់
ផ្តើមការខំប្រឹងប្រែងរបស់ខ្លួនដោយការគាំទ្រ វិធានការដោយសន្តិវិធីមួយ​និងបណ្ដា
យន្តការដោះស្រាយជំលោះប្រកបដោយ ប្រសិទ្ធភាព។ ក្នុងពេលនោះ លើគេហទំព័រនៃ
ព្រឹទ្ធសភាអាមេរិក លោក Menendez បានសរសេថា៖ បណ្ដាជំលោះដែនដីក្នុងតំបន់អាស៊ី
-ប៉ាស៊ីហ្វិក នាបច្ចុប្បន្ននេះមិនម៉ែនជាបញ្ហារបស់អតីតកាលដែលជះឥទ្ធិពលជាផ្ទាល់ដល់
អនាគតក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ