ព្រឹទ្ធសភាអាមេរិកឯកភាពអំពីកញ្ចប់ថវិការរដ្ឋក្នុងឆ្នាំ ២០១៥


ព្រឹទ្ធសភាអាមេរិកឯកភាពអំពីកញ្ចប់ថវិការរដ្ឋក្នុងឆ្នាំ ២០១៥ - ảnh 1
ព្រឹទ្ធសភាអាមេរិកឯកភាពអំពីកញ្ចប់ថវិការរដ្ឋក្នុងឆ្នាំ ២០១៥ (Image: VNA)

(VOVworld) – បណ្ដាថ្នាក់ដឹកនាំនៃគណៈបក្សសាធារណៈរដ្ឋនិងប្រជាធិបតេយ្យនៅ ព្រឹទ្ធសភាអាមេរិកទើបនឹងទទួលបានឯភាពស្ទីពីកញ្ចប់ចំណាយថវិការដ្ឋសំរាប់ឆ្នាំ
សារពើពន្ធ ២០១៥ ហើយគ្រោងបោះឆ្នោតអនុម័តលើពង្រាងច្បាប់នេះ នាយប់ថ្ងៃទី
១៣ ធ្នូ (តាមម៉ោងតំបន់)។ កញ្ចប់ចំណាយថវិការដ្ឋដែលមានតំលៃ ១ ពាន់ ១ រយ
ពាន់លាន ដុល្លាអាមេរិក សំរាប់ឆ្នាំសារពើពន្ធ ២០១៥ ដែលទើបបានបណ្ដាថ្នាក់ដឹក
នាំនៃគណៈ បក្សទាំង ២ បានឯកភាពផ្តល់សំរាប់ក្រសួងផ្នែករបស់រដ្ឋាភិបាលសហ
រដ្ឋដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៥ ក្នុងនោះ ថវិការសំរាប់ក្រសួងសន្តិសុខជាតិ (DHS)
នឹងត្រូវបានផ្តល់ ដល់ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៥ តែប៉ុណ្ណោះ។ ពង្រាងច្បាប់ស្តីពី
ថវិការដ្ឋឆ្នាំសារពើពន្ធ ២០១៥ ត្រូវបានសភាជាន់ទាបអាមេរិកអនុម័ត នាយប់ថ្ងៃទី
១១ ធ្នូ មុនប៉ុន្មានម៉ោង ដែលសិទ្ធិចំណាយបណ្តោះអាសន្នអស់សុពលភាព ដោយសារមានការបំបែកបំបាកដ៏ ជ្រាលជ្រៅជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ