ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា

ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា - ảnh 1
ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា (ar15.com)


        Vovworld-នាថ្ងៃទី១៥ឧសភា​ក្រុមមួយរួមមានព្រឹទ្ធសមាជិកចំនួន១៦រូប​របស់
គណបក្សប្រជាធិបតេយ្យអាមេរិកបានផ្ញើរសំបុត្រសំណូមពរប្រធានាធិបតី Barack
Obama ពិនិត្យលុបចោលបទដាក់ទណ្ឌកម្មទៅលើវេណេហ្សូអេឡា​និង​ចាប់ផ្ដើមការ
សន្ទនាប្រក្រតីទំនាក់ទំនងរវាងវ៉ាស៊ីនតោននិង Caracas។ បណ្ដា​ព្រឹទ្ធសមាជិកនេះ
បានសង្កត់ធ្ងន់ថា​វិធានការពោលខាងលើត្រូវជួបនឹងប្រតិកម្ម​ជាច្រើនពីបណ្ដា
ប្រទេសអាមេរិកឡាទីននៅសន្និសីទកំពូលទ្វីបអាមេរិកលើកទី៧ដែលប្រព្រឹត្តទៅ
នៅប្រទេសប៉ាណាម៉ា ទន្ទឹមនឹងនោះស្នើរប្រធានាធិបតី Obama មិនអនុវត្តបន្ថែម
វិធានការដាក់ទណ្ឌកម្មណាមួយដោយឯកោភាគីទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ