ព្រឹទ្ធសមាជិកអាមេរិកអះអាងរួមចំណែកជំរុញទំនាក់ទំនងដៃគូរលើគ្រប់វិស័យអាមេរិក-វៀតណាម
|
ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយសមាជិកសភាជាន់ទាប Eliot Engel (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៣មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Pham Quang Vinh បានមានជំនួបសន្ទនាជាមួយព្រឹទ្ធសមាជិកគណបក្ស
សាធារណៈរដ្ឋលោក John McCain ប្រធានគណៈកម្មាធិការយោធាព្រឹទ្ធសភានិង
សមាជិកសភាជាន់ទាបគណបក្សប្រជាធិបតេយ្យលោក Eliot Engel សមាជិកជាន់
ខ្ពស់គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប។
នៅជំនួបជាមួយព្រឹទ្ធសមាជិក McCain ភាគីទាំងពីរបានចែករំលែករាល់អាទិ
ភាពក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិកលើវិស័យទាំងអស់សមស្របនឹង
ក្របខ័ណ្ឌដៃគូលើគ្រប់វិស័យ។ ព្រឹទ្ធសមាជិក McCain និងឯកអគ្គរដ្ឋទូត Pham Quang
Vinh បានផ្លាស់ប្តូរអំពីបញ្ហាមួយចំនួនដែលយកចិត្តទុកដាក់ដូចគ្នាដូចជាស្ថានភាព
ដំបន់និងជំលោះដែនដីដែនសមុទ្រនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានសង្កត់ធ្ងន់
ទៅលើសារសំខាន់នៃការធានាសន្តិភាពស្ថិរភាពសេរីភាពនាវាចរណ៍នៅដំបន់និង
ដោះស្រាយជំលោះដោយសន្តិវិធី។
នាថ្ងៃដដែល ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយសមាជិក
សភាជាន់ទាប Eliot Engel។ សមាជិកសភាជាន់ទាប Eliot Engel បានវាយតំលៃខ្ពស់
រាល់វឌ្ឍន៍ភាពដ៏ខ្លាំងក្លាក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនិងគោរពអត្ថន័យនៃពិធី
រំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត៕