ព្រះមហាក្សត្រនិងព្រះរាជបុត្រាអារ៉ាប់ប៊ីសាអូឌីតផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព Khashoggi

(VOVWORLD) - ព្រះមហាក្សត្រនិងព្រះរាជបុត្រា អារ៉ាប់ប៊ីសាអូឌីតបានសម្ដែងការសោកស្តាយ យ៉ាងក្រៀមក្រំជូនចំពោះគ្រួសារសពរបស់អ្នកកាសែត Jamal Khashoggi ដែលបានស្លាប់នៅក្នុងស្ថានកុងស៊ុលប្រទេសនេះប្រចាំនៅអ៊ីស្តង់ប៊ុលប្រទេសទួរគី។
ព្រះមហាក្សត្រនិងព្រះរាជបុត្រាអារ៉ាប់ប៊ីសាអូឌីតផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព Khashoggi - ảnh 1 អ្នកកាសែត Jamal Khashoggi

ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud និងព្រះរាជបុត្រ Mohammad Bin Salman បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកកាសែត Jamal Khashoggi ។ លោក Salah Khashoggi ជាកូនប្រុសរបស់អ្នកកាសែត Jamal Khashoggi បានថ្លែងអំណរគុណជូនចំពោះព្រះមហាក្សត្រ និងព្រះរាជបុត្រា អារ៉ាប់ប៊ីសាអូឌីតផងដែរ ។

គួរបញ្ជាក់ថា អ្នកកាសែត Jamal Khashoggi គឺជាអ្នកយកព័ត៌មានរបស់ប្រៃសណីយ៍វ៉ាស៊ីនតោន(អាមេរិក) និងត្រូវបានគេស្គាល់ជាអ្នកការសែតតែងតែ រិះគន់ចំពោះ គោលនយោបាយកិច្ចការបរទេសនិងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោក Jamal Khashoggi បានបាត់ខ្លួននៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ២ ខែតុលា បន្ទាប់ពីចូលទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅប្រទេស នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ