ព្រះមហាក្សត្រហ្ស៊កដានីសង្កត់ធ្ងន់លើតួនាទីរបស់អាមេរិកក្នុងដំណើរការសន្តិភាពមជ្ឈឹមបូព៌ា
(VOVWORLD) -
ព្រះមហាក្សត្រ Abdullah ទី II បានសង្កត់ធ្ងន់ថាសអាមេរិកនៅតែដើរតួយ៉ាងសំខាន់ក្នុងក្តីសង្ឃឹមទាំងឡាយនៃដំណោះស្រាយដោយសន្តិវិធីមួយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ថ្វីបើគោលជំហរថ្មីរបស់វ៉ាស៊ីនតោនអំពី យេរូសាឡឹមដែលកំពុងប្រឈមនឹងការរិះគន់ជាច្រើនក៏ដោយ។ ។
ព្រះមហាក្សត្រហ្ស៊កដានីសង្កត់ធ្ងន់លើតួនាទីរបស់អាមេរិកក្នុងដំណើរការសន្តិភាពមជ្ឈឹមបូព៌ា |
ថ្លែងមតិនាថ្ងៃទី ៤ កុម្ភៈនៅលើកាណាល់ទូរទស្សន៍អាមេរិក CNN នោះ ព្រះមហាក្សត្រហ្ស៊កដានីបានឲ្យដឹងថា មិនអាចមានដំណើរការសន្តិភាពឬដំណោះស្រាយដោយសន្តិភាពណាមួយ ដែលគ្មានតួនាទីរបស់អាមេរិកឡើយ សូម្បីតែក្រោយពេលប្រធានាធិបតីអាមេរិកលោក Donald Trump សម្រេចចិត្តប្ដូរទីតាំងស្ថានទូតអាមេរិក ទៅកាន់យេរូសាឡឹម ពីទីក្រុងតែលអាវី ដែលជាទីកន្លែងបើកស្ថានទូតស្ទើរតែទាំងអស់ដែលមានស្ថាប័នតំណាងនៅអ៊ីស្រាអែលដ៏ដោយ។ ទោះបីជាទទួលស្គាល់សេចក្ដីសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិកដែលបានបណ្ដាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាក្ដី ប៉ុន្តែ ព្រះមហាក្សត្រហ្ស៊កដានីបានចាត់ទុកថា គប្បីរង់ចាំភាគីអាមេរិកនាំចេញផែនការសន្តិភាព ហើយលោកនៅតែរក្សារាល់ការវាយតម្លៃរបស់ខ្លូនផងដែរ៕