ព្រះមហាក្សត្រីអង់គ្លេស ប្រកាស​បណ្ដាអាទិភាព​របស់រដ្ឋាភិបាល​អង់គ្លេស​សម្រាប់​ឆ្នាំខាងមុខ

(VOVWORLD) - កាលពីថ្ងៃទី ១១ ខែឧសភា ព្រះមហាក្សត្រីអង់គ្លេស Elizabeth II បានថ្លែងសុន្ទរកថាដ៏សំខាន់នៅចំពោះមុខរដ្ឋាសភាប្រទេសនេះ ក្នុងនោះ  ព្រះមហាក្សត្រីបានប្រកាសបណ្ដាអាទិភាពរបស់រដ្ឋាភិបាលអង់គ្លេសក្នុងឆ្នាំខាងមុខ។
ព្រះមហាក្សត្រីអង់គ្លេស ប្រកាស​បណ្ដាអាទិភាព​របស់រដ្ឋាភិបាល​អង់គ្លេស​សម្រាប់​ឆ្នាំខាងមុខ - ảnh 1ព្រះមហាក្សត្រីអង់គ្លេស Elizabeth (រូបថត៖ TTXVN)

ក្នុងសុន្ទរកថានៅព្រឹទ្ធសភានោះ ព្រះមហាក្សត្រីអង់គ្លេស Elizabeth បានប្រកាស សេចក្ដីព្រាងច្បាប់ចំនួន ៣០ ដែលគ្រោងនឹងត្រូវបានអនុម័តក្នុងឆ្នាំខាងមុខ។ ព្រះមហាក្សត្រីបានអះអាងថា រដ្ឋាភិបាលនឹងស្ដារប្រទេសជាតិឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩ ហើយនាំចក្រភពអង់គ្លេសឱ្យកាន់តែខ្លាំងមាំមួន និងវិបុលភាពជាង។ ព្រះមហាក្សត្រីក៏បានឲ្យដឹងថា រដ្ឋាភិបាលនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្ដាតំបន់ ក៏ដូចជាពង្រឹងការវិនិយោគ និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជាតិ។ យោងតាមព្រះមហាក្សត្រីថា រដ្ឋាភិបាលនៃប្រទេសនេះនឹងចាត់វិធានការថ្មី ដើម្បីជួយគាំទ្រសុខភិបាល និងសុខុមាលភាពសង្គម។ ទន្ទឹមនឹងនេះ ព្រះមហាក្សត្រី ក៏បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអំពីការអប់រំ សិទ្ធិស្ត្រី សន្តិសុខតាមលំហអ៊ីនធឺណិត បរិស្ថាន និងការធ្វើទំនើបកម្មនៃច្បាប់ផែនការផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ