ព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ទិវាបុណ្សឯករាជ្យជាតិ
|
ព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ទិវាបុណ្សឯករាជ្យជាតិ (VNA) |
(VOVworld) - នាព្រឹកថ្ងៃទី ៩ វិច្ឆិកា នៅរាជធានី ភ្នំ ពេញ ព្រះរាជាណាចក្រកម្ពុជា
បានប្រារព្ធដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ ទិវាបុណ្យ ឯរាជ្យ
ជាតិ។ នៅពិធីនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី
បានយាងដាក់កម្រងផ្កានិងប្រទានភ្លើងជ័យនៅវិមានឯករាជ្យ។ អស់ រយៈពេល
៦៣ ឆ្នាំក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីត ព្រះករុណា ព្រះបាទសម្ដេចព្រះ
នរោត្តម សីហនុ បន្ទាប់មកគឺការគ្រងរាជសម្បិត្តរបស់ព្រះករុណា ព្រះបាទសម្ដេច
ព្រះបរមនាថ នរោត្ដម-សីហមុនី និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
ប្រទេសកម្ពុជាដណ្តើមបានសមទ្ធិផលដ៏ធំធេងលើគ្រប់វិស័យ ជីវភាពរស់នៅរបស់
ប្រជាជនត្រូវបានលើកស្ទួយឥតឈប់ឈរឋានៈនិតកិត្យានុភាពរបស់កម្ពុជាត្រូវ
បានលើក កំពស់លើឆាកអន្តរជាតិ។ នាប៉ុន្មានឆ្នាំកន្លងទៅនេះ កម្ពុជាទទួល
បានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ដែលនាំប្រទេសកម្ពុជាក្លាយទៅជាប្រទេស
មួយមានកំណើនសេដ្ឋកិច្ចស្ថិរភាពក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់
ចេញគោលដៅដល់ឆ្នាំ ២០៣០ ប្រទេសនេះនឹងមានចំណូលនៅកំរិតមធ្យម
ហើយក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នាឆ្នាំ ២០៥០ ៕