ព្រះរាជទាយាទន័រវ៉ែសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
|
ព្រះរាជទាយាទន័រវ៉ែស Haakon និង អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan(TTXVN) |
(VOV)_នាថ្ងៃទី ២១ មិនា ព្រះរាជទាយាទន័រវ៉ែស Haakon និង ព្រះអង្គម្ចាស់ក្ស
ត្រី Mette Marit បានចាកចេញពីទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យតាមសេចក្ដីអញ្ជើញ
របស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan។ ក្នុងរយៈពេលបំពេញ
ទស្សន កិច្ចនៅវៀតណាម ព្រះរាជទាយាទ Haakon បានជួបសន្ទនាជាមួយអនុប្រធាន
រដ្ឋវៀត ណាម លោកស្រី Nguyen Thi Doan ជួបសម្ដែងការគួរសមប្រធានរដ្ឋវៀត
ណាម លោក Truong Tan Sang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Tan Dung
…។ល។ ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះរាជទាយាទន័រវ៉ែស Haakon និង ព្រះ អង្គម្ចាស់ក្សត្រី Mette បានគូសសញ្ញាសំខាន់ក្នុងទំនាក់ទំនងមិត្តភាព ប្រពៃណី និង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងប្រទេសទាំងពីរដែរ៕