ព្រះសង្ឃនិងពុទ្ធបរិស័ទឡាវ-វៀតណាមនៅប្រទេសឡាវចូលរួមពិធី បង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
(VOVWORLD) - នាយប់ថ្ងៃទី២៣ ខែកញ្ញា នៅវត្ត Phat Tich Lao នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ព្រះសង្ឃ ពុទ្ធសាសនិកនិងប្រជាពលរដ្ឋវៀតណាមរាប់រយនាក់ ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅទីក្រុងវៀងច័ន្ទបានចូលរួមពិធី បង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។
ទិដ្ឋភាពនៃពិធីបង្សុកូលគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋលោក Tran Dai Quang នៅវត្ត Phat Tich ប្រទេសឡាវ (រូបថត៖ TTXVN) |
នៅពិធីនេះ ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិរាជវត្ត Phat Tich បាន អះអាងថា មរណភាពរបស់ប្រធានរដ្ឋលោក Tran Dai Quang បានបន្សល់ទុក នូវការសោកសៅយ៉ាងក្រៃលែងចំពោះព្រះសង្ឃ ពុទ្ធសាសនិកនិងសហគមន៍ ជនវៀតណាមនៅទូទាំងប្រទេសឡាវ។ ក្នុងបរិយាកាសដ៏ឱឡារិក ព្រះសង្ឃ ពុទ្ធសាសនិកនៃប្រទេសទាំងពីរឡាវនិងវៀតណាមរួមជាមួយសហគមន៍ជន វៀតណាមនៅរដ្ឋធានីវៀងច័ន្ទ បានចូលរួមបង្សុកូល បួងសួងសុំឲ្យព្រលឹងប្រធាន រដ្ឋលោក Tran Dai Quang បានទៅកាន់សុខគតិភព៕