ព្រះអង្គ Charles III បានក្លាយជាព្រះមហាក្សត្រថ្មីរបស់ ចក្រភពអង់គ្លេស ជាផ្លូវការ
(VOVWORLD) - នៅថ្ងៃទី ១០ ខែកញ្ញា ព្រះអង្គ Charles III បានឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅក្នុងពិធីមួយនៅវិមាន St James ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
ព្រះអង្គ Charles III ថ្លែងមតិ ក្នុងពិធីឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី ១០ ខែកញ្ញា។ រូបថត៖ AFP |
ថ្លែងមតិទៅកាន់ក្រុមប្រឹក្សារាជសម្បតិ្តអង់គ្លេស ព្រះអង្គ Charles III បានសង្កត់ធ្ងន់ថា ទ្រង់បាន "ដឹងយ៉ាងជ្រាលជ្រៅអំពីការស្នងរាជ្យ ជាមួយនឹងភារកិច្ច និងទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរ" ដែលទ្រង់នឹងទទួលនៅពេលបានឡើងសោយរាជ្យបន្ទាប់ពីព្រះមាតារបស់ទ្រង់គឺមហាក្សត្រិយានី Elizabeth II យាងសោយទិង្គត់ ហើយទ្រង់នឹងខិតខំព្យាយាមធ្វើតាម "គំរូបំផុសគំនិត" របស់ព្រះមាតា ក្នុងការរក្សារដ្ឋាភិបាលស្រប់តាមរដ្ឋធម្មនុញ្ញ ដើម្បីស្វែងរកសន្តិភាព និងនាំមកនូវភាពចម្រុងចម្រើនដល់ប្រជាជនគ្រប់រូបនៅក្នុងចក្រភពអង់គ្លេស ក៏ដូចជាបណ្តាប្រទេស Commonwealth និងដែនដីនៅទូទាំងពិភពលោក។
នៅថ្ងៃទី ១០ ខែកញ្ញា ចក្រភពអង់គ្លេសបានប្រកាសថា ពិធីបុណ្យសពម្ចាស់ក្សត្រិយានី Elizabeth II នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៩ ខែកញ្ញានៅ Westminster Hall ក្នុងទីក្រុងឡុងដ៍។ វិមាន Buckingham បានឲ្យដឹងថា បន្ទាប់ពីព្រះរាជពិធីបុណ្យព្រះសពរបស់ម្ចាស់ក្សត្រិយានី Elizabeth II ព្រះរាជវង្សានុវង្សអង់គ្លេសនឹងកាន់ទុក្ខរយៈពេល៧ថ្ងៃ ជាមួយនឹងការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅលើព្រះរាជដំណាក់៕