ពលករជិត១៨ពាន់នាក់និងអ្នកមៅការចំនួន៩០បានត្រឡប់ធ្វើការនៅមណ្ឌលសេដ្ឋកិច្ច Vung Ang

ពលករជិត១៨ពាន់នាក់និងអ្នកមៅការចំនួន៩០បានត្រឡប់ធ្វើការនៅមណ្ឌលសេដ្ឋកិច្ច Vung Ang - ảnh 1
ពលករជិត១៨ពាន់នាក់និងអ្នកមៅការចំនួន៩០បានត្រឡប់ធ្វើការនៅមណ្ឌលសេដ្ឋកិច្ច Vung Ang (vietnamplus.vn)

        Vovworld-លោក Ho Anh Tuan ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌល​សេដ្ឋកិច្ច
Vung Ang បានឲ្យដឹងថា ក្នុងចំណោមពលករជិត១៨ពាន់នាក់ត្រឡប់​មក​ធ្វើការនោះ មានពលករបរទេសជាង១៥០០នាក់។​ រីឯ គំរោងការ Formosa មានអ្នកមៅការ
ចំនួន៨៩បានត្រឡប់មកធ្វើការវិញ។ ស្ដីពីការធានាសុវត្ថិភាពសំរាប់​អង្គភាពអាជីវកម្ម
ក៏ដូចជាពលករបរទេសលោក Ho Anh Tuan បានឲ្យដឹងថា៖

         “បណ្ដាកំលាំងមានសមត្ថកិច្ចនឹងធានាសុវត្ថិភាពសំរាប់ម្ចាស់វិនិយោគអង្គភាព
អាជីវកម្ម ពិសេសគឺអង្គភាពអាជីវកម្មនិងពលករបរទេស។ ទន្ទឹមនឹងនោះ​រួមជា​មួយ
អង្គភាពអនុវត្តម៉ឺងម៉ាត់ផែនការលេខ១៨២របស់គណៈកម្មាធិការ​ប្រជាជនខេត្ត។ នាបច្ចុប្បន្ននៅមណ្ឌលសេដ្ឋកិច្ច Vung Ang ការងារសន្តិសុខ​សណ្ដាប់ធ្នាប់ត្រូវបាន
ធានាទាំងស្រុង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ