ពលករវៀតាណាមចំនួនជាង ៦០,៨០០ នាក់ទៅធ្វើការនៅបរទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៨

(VOVWORLD) -ក្នុងរយៈពេល៦ ខែដើមឆ្នាំ២០១៨ នៅទូទាំងប្រទេសវៀតណាមបានបញ្ជួនពលករចំនួនជាង៦០,៨០០នាក់ទៅធ្វើការនៅក្រៅប្រទេសដែលស្មើនឹង ១០៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពលករវៀតាណាមចំនួនជាង ៦០,៨០០ នាក់ទៅធ្វើការនៅបរទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៨ - ảnh 1លោក Nguyen Gia Liem  អនុប្រធាននាយកដ្ឋានគ្រប់គ្រងពលកររក្រៅប្រទេសនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម

ក្នុងរយៈពេល ៦ខែ កន្លងទៅ ទីផ្សារសំខាន់ដែល ពលករវៀតណាមបន្តយកចិតទុក ដាក់ គឺជាប្រទេសតៃវ៉ាន់ (ចិន) ដោយមានពលករចំនួន ជាង ៣០,៨០០នាក់ បន្ទាប់នោះគឺជាទីផ្សារជប៉ុន កូរ៉េខាងត្បូងនិងអារ៉ាប៊ីសាអ៊ូឌីតជាដើម។អនុប្រធាននាយកដ្ឋានគ្រប់គ្រងពលកររក្រៅប្រទេសនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Nguyen Gia Liem បានឲ្យដឹងថា៖

"អនុវត្តវិធានការសម្រាប់រយៈពេល ៦ ខែចុង ឆ្នាំនេះ នាយកដ្ឋានបានបន្តអនុក្រិត្យនិតិវិធីក្នុងនោះមានការកសាងឯកសារធ្វើវិសោធនកម្មច្បាប់បញ្ជូនពលកករវៀតណាមទៅធ្វើការនៅក្រៅប្រទេសនៅឆ្នាំ២០០៧។ ក្រៅពីនេះយើងខ្ញុំនៅតែអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាមស្តីពីការជួយឧបត្ថម្ភដល់ពលករទៅធ្វើការនៅក្រៅប្រទេសនៅមូលដ្ឋានមួយចំនួនទៀតផង។ ទន្ទឹមនេះយើង ខ្ញុំក៏បានអនុវត្តនូវរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយនៅបរទេសមួយចំនួនដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) ។ "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ