ពលករវៀតណាមចំនួន១៧ម៉ឺននាក់ទៅធ្វើការនៅបរទេសក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥
|
ពលករវៀតណាមចំនួន១៧ម៉ឺននាក់ទៅធ្វើការនៅបរទេស
ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥ |
(VOVworld)- ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥នេះ ពលករវៀតណាមចំនួន១៧
ម៉ឺននាក់បានទៅធ្វើការនៅបរទេស កើន២៣,៥%បើប្រៀបនឹងរយៈពេលដូចគ្នានា
ឆ្នាំទៅមិញ។ តៃវ៉ាន់(ចិន) នៅតែជាទីផ្សារសារវ័ន្តដោយទទួលពលករវៀតណាម
ជិត១១ពាន់នាក់ ស្រូបយក ៦៣,៣% នៃចំនួនពលករទៅធ្វើការនៅបរទេស។ ជា
ពិសេសគឺភាគីតៃវ៉ាន់ អាចទទួលពលករវៀតណាមលើវិស័យនេសាទនិងបំរើការ
ងារផ្ទះឡើងវិញ។ ទន្ទឹមនឹងការរក្សាអភិវឌ្ឍន៍បណ្តាទីផ្សារប្រពៃណី បណ្តាអង្គ
ភាពអាជីវកម្មបញ្ជូន ពលករទៅធ្វើការនៅឯបរទេស កំពុងឆ្ពោះទៅការស្វែង
រកទីផ្សារមួយចំនួននៅមជ្ឈឹមបូព៌ា។ ជាពិសេសគឺ វៀតណាមនិងថៃកំពុងត្រៀម
រៀបចំបណ្តាលក្ខ័ណ្ឌទទួលពលករនាពេលខាង មុខ៕