ពលរដ្ឋអាមេរិកចំនួន៤៥០០នាក់ត្រូវបានជម្លៀសចេញពីអាហ្គានីស្ថាន

(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានពលរដ្ឋអាមេរិកចំនួន៥០០នាក់ត្រូវបានដឹក ចេញផុតពីអាហ្គានីស្ថាន។ អាមេរិកក៏មានអាស័យដ្ឋានទំនាក់ទំនងរបស់មនុស្ស ប្រមាណ១០០០នាក់ដែលមានតម្រូវការចាកចេញពីអាហ្គានីស្ថាន ហើយព្រមានថា ស្ថានភាពសន្តិសុខនៅខាងក្រៅព្រលានយន្តហោះកាប៊ូលគឺគួរឲ្យព្រួយបារម្ភ។

ពលរដ្ឋអាមេរិកចំនួន៤៥០០នាក់ត្រូវបានជម្លៀសចេញពីអាហ្គានីស្ថាន - ảnh 1ប្រជាពលរដ្ឋត្រូវបានជម្លៀសចេញពីអាហ្គានីស្ថាននៅព្រលានយន្តហោះកាប៊ូល កាលពីថ្ងៃទី២៤ សីហា។ (រូបថត៖ AP)
នៅទីស្នាក់ការក្រសួងការបរទេស នៅរដ្ឋធានីវ៉ាស៊ីនតោណ កាលពីថ្ងៃទី២៥ ខែសីហា លោករដ្ឋមន្រ្តីការបរទេស Toni Blinken ទើបនឹងមានសន្និសីទសារព័ត៌មាន ដើម្បីធ្វើបច្ចុប្បន្នកម្មការជម្លៀសពលរដ្ឋអាមេរិកចាកចេញពីអាហ្គានីស្ថាន។ លោករដ្ឋ មន្រ្តីឲ្យដឹងថា ចាប់តាំងពីអនុវត្តន៍ការជម្លៀសពលរដ្ឋអាមេរិកចាកចេញពីអាហ្គានីស្ថាន កាលពីថ្ងៃទី១៤ ខែសីហា មក ពលរដ្ឋអាមេរិកចំនួន៤៥០០នាក់ត្រូវបានជម្លៀសរួចហើយ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានពលរដ្ឋអាមេរិកចំនួន៥០០នាក់ត្រូវបានដឹក ចេញផុតពីអាហ្គានីស្ថាន។ អាមេរិកក៏មានអាស័យដ្ឋានទំនាក់ទំនងរបស់មនុស្ស ប្រមាណ១០០០នាក់ដែលមានតម្រូវការចាកចេញពីអាហ្គានីស្ថាន ហើយព្រមានថា ស្ថានភាពសន្តិសុខនៅខាងក្រៅព្រលានយន្តហោះកាប៊ូលគឺគួរឲ្យព្រួយបារម្ភ។
តាមផែនការ កងទ័ពអាមេរិកនឹងត្រូវបានដកចេញពីអាហ្គានីស្ថានទាំងស្រុង ប៉ុន្តែ លោករដ្ឋមន្រ្តី Blinken ក៏អះអាងថា នឹងគ្មានកាលកំណត់ចុងក្រោយចំពោះការ ជួយគាំទ្រពលរដ្ឋអាមេរិកនៅតែស្នាក់នៅអាហ្គានីស្ថាន ក្នុងករណីគេចង់ចាកចេញ ពីប្រទេសមួយនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ