ភាគីនានាខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងកាលបរិច្ឆេតថ្ងៃទី៧កក្កដា
(VOVworld)-កិច្ចព្រមព្រៀងចុងក្រោយស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុង
ខិតមកដល់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយ កិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បាន
កំណត់ដូច្នេះ ក្រោយកិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុម P+1 (រួមមានប្រទេស
អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់)ដែលទើបនឹងបានប្រព្រឹត្ត
ទៅនៅក្រុង Vienna របស់អូទ្រីស្ត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន
នាថ្ងៃទី៥កក្កដា លោកស្រី Mogherini បានឲ្យដឹងថា បរិយាកាសនៃកិច្ចចរចារ
លើក នេះគឺសកម្មនិងមានលក្ខណៈស្ថាបនា។ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានឲ្យដឹងថា ភាគីនានាទទួលបានវឌ្ឍនភាពជាក់លាក់
ទោះបីជា នៅមានបញ្ហាពិបាកដោះស្រាយមួយចំនួនដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី
ការបរ ទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសម្តែងនូវសុទិដ្ឋិនិយមអំពី កាលបរិច្ឆេតនែដំណើរចរចារនាថ្ងៃទី៧កក្កដាខាងមុខ៕