ភាគីនានានៅប៉ាឡេស្ទីនតភ្ជាប់ឡើងវិញនូវការចរចារផ្សះផ្សា

ភាគីនានានៅប៉ាឡេស្ទីនតភ្ជាប់ឡើងវិញនូវការចរចារផ្សះផ្សា - ảnh 1
សមាជិកនៃចលនា Hamas នៅទីក្រុង Gaza (រូបថត៖AFP/TTXVN)

(VOVworld) - គណៈប្រតិភូចំនួន៣ក្រុមនៃភាគីនានានៅប្រទេសប៉ាឡេស្ទីនបានជួប
ជុំគ្នានៅទីក្រុងគែ ប្រទេសអេហ្ស៊ីបដើម្បីតភ្ជាប់ឡើងវិញនូវការចរចារផ្សះផ្សាតាម
សេចក្ដីអញ្ជើញរបស់ស្ថាប័នស៊ើបការណ៍សម្ងាត់ប្រទេសម្ចាស់ផ្ទះ។ភាគីប្រឆាំងទាំង
៣នៅប៉ាឡេស្ទីនដែលចូលរួមការចរចាររួមមាន រណសិរ្សប្រជាជន រំដោះប៉ាឡេស្ទីន
(PFLP) រណសិរ្សប្រជាធិបតេយ្យរំដោះប៉ាឡេស្ទីន (DFLP) និង ចលនាតស៊ូប្រជាជន
ប៉ាឡេស្ទីន (PPRM)។ប្រភពព័ត៌មានការទូតមួយបានឲ្យដឹងថា ក្រុមមួយនៃចលនា
 Fatah និងក្រុមមួយទៀតនៃចលនាអ៊ីស្លាមប្រដាប់អាវុធ Hamas គ្រោងនឹងទៅកាន់
ទីក្រុងគែដើម្បីចូលរួមការចរចារផងដែរ។ព្រឹត្តិការណ៍ នេះប្រព្រឹត្តទៅក្រោយពី
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នាថ្ងៃទី១៧ ឧសភា បានលើក
សំណើរជាអ្នកសម្រសម្រួលសំរាប់ការចរចារសន្តិភាពរវាងអ៊ីស្រាអ៊ែលនិង
ប៉ាឡេស្ទីន ក៏ដូចជាជំរុញដំណើរការផ្សះផ្សារវាងភាគីនានា នៅប៉ាឡេស្ទីនសំដៅ
នាំមកនូវសន្តិភាពនិងឯកភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ