ភាគីនានានៅយ៉េម៉ែនចាប់ផ្តើមការចរចារនៅស្វីស
|
ភាគីនានានៅយ៉េម៉ែនចាប់ផ្តើមការចរចារនៅស្វីស (Image: VNA) |
(VOVworld) – ភាគីជំលោះនានានៅយ៉េម៉ែនបានចាប់ផ្តើមការចរចារនៅស្វីស
នា ថ្ងៃទី ១៥ ធ្នូ សំដៅស្វែងរកវិធានការសន្តិភាពសំរាប់យ៉េម៉ែន។ បណ្ដការចរ
ចារ លើកនេះត្រូវបាន អ.ស.ប. ធ្វើអាជ្ញាកណ្ដាលបានប្រព្រឹត្តទៅបន្ទាប់ពីភាគី
នានា នៅប្រទេសនេះចាប់ផ្តើមអនុវត្តបទឈប់បាញ់តាមកិច្ចសន្យា។ ប្រទេស
យេម៉ែន ធ្លាក់ចូលក្នុងវិបត្តិគិតតាំងពីពេលពួកជ្រុលនិយម Houthi ទទួលការ
គាំទ្រនៃកំលាំងស្មោះត្រង់ជាមួយអតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah
Saleh គេបានទន្ទ្រានកាន់កាប់និងត្រួតពិនិត្យតំបន់ជាច្រើន ហើយធ្វើឲ្យប្រធានា
ធិបតី កាន់អំណាច លោក Mansour Hadi ត្រូវនិរទេសខ្លួននៅអារ៉ាប៊ីសាអ៊ូឌីត។
បណ្ដា បទឈប់បាញ់ក៏ដូចជាការចរចារដែល អ.ស.ប. ធ្វើជាអាជ្ញាកណ្ដាលមុន
នោះ ទទួលបរាជ័យ។ ភាគីរដ្ឋាភិបាលយេម៉ែនបានស្នើរឲ្យកំលាំង Houthi ត្រូវ
ប្រតិបត្តិ តាមសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. ដែលបានទាមទាឲ្យកំលាំងនេះ
រំសាយ សព្វាវុធនិងដកទ័ពចេញពីទីកន្លែងដែលខ្លួនទន្ទ្រានកាន់កាប់ក្នុងរយៈ
ពេល ១ ឆ្នាំ រួមមានរដ្ឋធានី Sanaa។ ប៉ុន្តែ កំលាំង Houthi ទាមទាធ្វើការចរចារ
ស្តីពីអនាគតនយោបាយនៃប្រទេសជាតិ៕