ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ


ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ - ảnh 1
ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុង Skhirat ភាគខាងជើងម៉ារ៉ុក បណ្ដាភាគី
នៅលីប៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែល អ.ស.ប. គាំពារ
សំដៅបង្កើតរដ្ឋាភិបាលសាមគ្គីជាតិមួយ។ កាយវិការពោលខាងលើត្រូវបាន
ចាត់ ទុកជាជំហានដំបូងឆ្ពោះទៅការបញ្ចប់វិបត្តិនយោបាយនៅប្រទេសនេះ។
អ្នកគាំទ្រកិច្ចព្រមព្រៀងបានសង្ឃឹមថា៖ ភាគីនយោបាយនានានៅលីប៊ីនឹង
ប្រតិបត្តិតាមកិច្ចព្រមព្រៀងឯកភាពឈប់បាញ់១ដើម្បីរួមជាមួយគ្នាប្រឆាំង
អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស  (IS) ។ តាមកិច្ចព្រមព្រៀងនោះ ក្រុមប្រឹក្សារ
ប្រធានាធិប តីមួយរួមមានសមាជិកចំនួន ៩ រូប នឹងបង្កើតរដ្ឋាភិបាលថ្មី
ហើយសភាជាន់ទាបនឹងជាស្ថាប័ននីតិបញ្ញត្តិស្នូលនិងក្រុមប្រឹក្សាររដ្ឋនឹងជា
ស្ថាប័នពិគ្រោះ យោបល់ទី ២។ ក្រុមប្រឹក្សារប្រធានាធិបតីនឹងប្រកាសគណៈ
រដ្ឋមន្ត្រីថ្មីក្នុងរយៈ ពេល ១ ខែ បន្ទាប់នោះ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.
 នឹងចេញផ្សាយសេចក្តី​សម្រេចចិត្តមួយស្តីពីបញ្ហានេះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ