ភាគីនានានៅលីប៊ីឯកភាពលើការបន្តកិច្ចចរចារស្ដីពីការចែករំលែកអំណាច

(VOVWORLD) - នាថ្ងៃទី២ តុលា តំណាងភាគីប្រឆាំងគ្នានៅលីប៊ីបានបញ្ចប់ កិច្ចចរចាររយៈពេលមួយសប្ដាហ៍នៅរដ្ឋធានី Tunis របស់ទុយនេស៊ី ដើម្បីពិភាក្សាអំពីដំណោះ ស្រាយនយោបាយដែលជួយបញ្ចប់ជំលោះក្នុងអំឡុង៦ឆ្នាំកន្លងទៅនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ 
ភាគីនានានៅលីប៊ីឯកភាពលើការបន្តកិច្ចចរចារស្ដីពីការចែករំលែកអំណាច - ảnh 1 រដ្ឋធានី Tunis របស់ទុយនេស៊ី (រូបថត៖ 

ភាគីនានាបានឯកភាពលើកិច្ចព្រមព្រៀងមួយស្ដីពីការ ចែករំលែកអំណាច ហើយដំណាក់កាលផ្ទេរប្រគល់នយោបាយ អាចបញ្ចប់ដោយ ការបោះឆ្នោតក្នុងរយៈពេល១ឆ្នាំខាងមុខ។ ភាគីទាំងនេះក៏បានឯកភាពលើការ បន្តជួបចរចារជាថ្មីម្ដងទៀតនាពេលខាងមុខ សំដៅពិភាក្សាអំពីការបង្កើតក្រុម ប្រឹក្សាប្រធានាធិបតីរួមមានសមាជិក៣នាក់រួមជាមួយនាយករដ្ឋមន្រ្តី ដើម្បីបង្កើត ឡើងរដ្ឋាភិបាលថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ