ភាគីនានានៅស៊ីរីទទួលស្គាល់ចូលរួមការចរចារសន្តិភាពទីក្រុង Geneva
|
ភាគីនានានៅស៊ីរីទទួលស្គាល់ចូលរួមការចរចារសន្តិភាពទីក្រុង Geneva (VNA) |
(VOVworld) – នាថ្ងៃទី ២១ មិនា អ.ស.ប. បានឲ្យដឹងថា៖ បណ្ដាគណៈប្រតិភូ
របស់រដ្ឋាភិបាលនិងភាគីប្រឆាំងនានានៅស៊ីរីបានអះអាងនឹងចូលរួមការចរ
ចារ សន្តិភាពដែលគ្រោងនឹងចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី ២៣ មិនា ដល់ទី
១ មេសា ខាងមុខ នៅទីក្រុង Geneva ស្វីស ដោយមិនអើពើដល់ការប៉ះទង្គិច
បន្តកើត មានឡើងជាបន្តបន្ទាប់នៅរដ្ឋធានី Damascus។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋាសារ ព័ត៌មាន អ្នកនាំពាក្យ អ.ស.ប. លោកស្រី Alessandra Vellucci
បានឲ្យដឹងថា៖ ការចរចារសន្តិភាពជាបន្តនឹងប្រមូលផ្តុំទៅលើបញ្ហាជាក់ស្តែង
ចំនួន ៤ គឺ៖ រដ្ឋអំណាច ការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ
ការបោះឆ្នោតនិង ការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម។ ក៏តាមមន្ត្រីរូបនេះដែរ
ថា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de
Mitsura កំពុងបំពេញទស្ស នកិច្ចនៅរុស្ស៊ី អារ៉ាប់ប៊ីសាអ៊ូឌីតនិងទួរគីដើម្បី
ដំណើរការពិគ្រោះយោបល់ជាមួយ មជ្ឈដ្ឋានមន្ត្រីបណ្ដាប្រទេសពោលខាង
លើមុនពេលវិលត្រឡប់មកទីក្រុង Geneva ស្វីសវិញដើម្បីដំណើរការចរចារ
សន្តិភាព៕