ភាគីនានានៅអ៊ុយក្រែនឯកភាពចំពោះបទឈប់បាញ់ជាបណ្តោះអាសន្ន១

ភាគីនានានៅអ៊ុយក្រែនឯកភាពចំពោះបទឈប់បាញ់ជាបណ្តោះអាសន្ន១ - ảnh 1
អ៊ុយក្រែនបានឯកភាពចំពោះបទឈប់បាញជាបណ្តោះអាសន្ន១
 (រូបថតៈ TTXVN)


(VOVworld)-កងកម្លាំងប្រដាប់អាវុធនៅតំបន់កើត-ត្បូងរបស់អ៊ុយក្រែនមានភារកិច្ច ឈប់បាញ់ដល់វេលាម៉ោង១០ (ម៉ោងតំបន់)នាថ្ងៃទី២៧មិថុនាខាងមុខ។ នេះជាលទ្ធ
ផល នៃ ការពិគ្រោះយោបល់ត្រីភាគី សំដៅលាតត្រដាងអនុវត្តន៍ផែនការសន្តិភាពនៅ
តំបន់ខាងកើត-ត្បូងនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Donetsk នាថ្ងៃទី២៣មិថុនា។
អគ្គលេខា​ធិការក្រុមប្រឹក្សាសន្តិសុខជាតិនិងការពារជាតិអ៊ុយក្រែន​លោក Andrey
Paruby បាន​ បញ្ជាក់ថា ការពិគ្រោះយោបល់ពោលខាងលើ បានឯកភាពអំពីការឈប់
បាញ់​ហើយ  Kiev នឹងឆ្លៀតយកឱកាសនេះដើម្បីដោះលែងចំណាប់ខ្មាំង ក៏ដូចជា
កសាងហេដ្ឋារចនាសម្ព័ន្ធនៅខាងខាងកើត-ត្បូងរបស់អ៊ុយក្រែនឡើងវិញ ជាតំបន់
ដែលត្រូវខូចខាតដោយសកម្មភាពយោធា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ