ភាគីនានានៅអ៊ុយក្រែនឯកភាពដកអាវុធធូនធ្ងន់ចេញពីតំបន់ជំលោះ


ភាគីនានានៅអ៊ុយក្រែនឯកភាពដកអាវុធធូនធ្ងន់ចេញពីតំបន់ជំលោះ - ảnh 1
ភាគីនានានៅអ៊ុយក្រែនឯកភាពដកអាវុធធូនធ្ងន់ចេញពីតំបន់ជំលោះ (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ មន្ត្រីយោធាមួយរូបរបស់អ៊ុយក្រែនបានប្រកាសថា៖ ភាគីទាក់ទិននានានៅអ៊ុយក្រែនបានឯកភាពដកអាវុធធូនធ្ងន់ចេញពីរណសិរ្សតាម
កិច្ចព្រមព្រៀងទីក្រុង Minsk ។ កំលាំងប្រឆាំងភាគខាងកើតអ៊ុយក្រែនបានទទួលស្គល់ ព័ត៌មានពោលខាងលើ។ ដោយហេតុនេះ កងទ័ពអ៊ុយក្រែននឹងដកអាវុធចេញ ពីតំបន់ជំលោះភាគខាងកើតប្រទេសនេះ ក្នុងពេល សាធារណៈ រដ្ឋប្រជាមានិតស្វ័យ
ប្រកាស Donetsk (DPR) និងសាធារណៈរដ្ឋប្រជាមានិតស្វ័យ ប្រកាស Lugansk (LPR) ក៏នឹងដកកងទ័ពចេញពីតំបន់នេះ ផងដែរ។ តាមកិច្ចព្រមព្រៀង ឈប់បាញ់ដែល
ត្រូវបានចុះហត្ថលេខា នាថ្ងៃទី ១២ កុម្ភៈ កន្លងទៅ ភាគីទាំង ២ ត្រូវ ដកអាវុធធូន
ធ្ងន់ចេញពីតំបន់ជំលោះពីថ្ងៃទី ១៧ កុម្ភៈតទៅ ហើយសម្រេចដំណើការនេះ នាថ្ងៃ
ទី ៣ មិនាខាងមុខ ព្រមទាំង ដំណើការវិលត្រឡប់ឈ្លើយសឹក ផងដែរ។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ