ភាគីនានានៅ Yemen ចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
|
ភាគីនានានៅ Yemen ចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ កញ្ញា នៅវិមានប្រធានាធិបតី Yemen ក្រោមការធ្វើជា កសិណសាក្សីរបស់បេសកជនពិសេសនៃ អ.ស.ប. ប្រចាំនៅ Yemen លោក Jamal
Benomar រដ្ឋាភិបាលនៃប្រទេសនេះនិងបណ្ដាភាគីនយោបាយ រួមជាមួយ កំលាំង
ប្រឆាំង Houthi ជាជនឥស្លាម Shiite បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព មួយសំដៅបញ្ចប់ជំលោះ។ មុននោះ នាយករដ្ឋមន្ត្រី Yemen លោក Mohamed Basindwa បានដាក់ពាក្យលាលែងពីដំណែងជូនឡើងប្រធានាធិបតីនៃប្រទេសនេះ លោក
Mansour Hadi។ តាមលោក Basindwa បានឲ្យដឹងថា៖ សេចក្តីសម្រេចរបស់ លោកគឺសំដៅបើកចេញផ្លូវសំរាប់កិច្ចព្រមព្រៀងបញ្ចប់ជំលោះរវាងកងទ័ព Yemen
និងកំលាំង Houthi៕