ភាគីប្រឆាំងនៅថៃធ្វើបាតុកម្មប្រឆាំងជំទាស់ពង្រាង ច្បាប់អំពីការលើកលែងទោស
|
ប្រជាជនថៃចំនួន ៣ ពាន់នាក់បានធ្វើបាតុកម្ម ប្រឆាំងជំទាស់រដ្ឋាភិបាលនៅរដ្ឋធានី បាងកក់
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២ វិច្ឆិករ ប្រជាជនថៃចំនួន ៣ ពាន់នាក់បានធ្វើបាតុកម្ម
ប្រឆាំងជំទាស់រដ្ឋាភិបាលនៅរដ្ឋធានី បាងកក់ បន្ទាប់ពី សភាជាន់ទាបនៃប្រទេស
នេះ បានអនុម័តលើពង្រាងច្បាប់អំពីការលើកលែងទោស តាមនោះ អនុញ្ញាត្តឲ្យ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra អាចវិលត្រឡប់មកប្រទេសវិញ។ គណៈបក្សប្រជាធិបតេយ្យថៃបានរៀបចំកាធ្វើបាតុកម្មពោលខាងលើ។ តាមការ
គ្រោងទុកជាមុនថា៖ ចំនួនបាតុករនឹងកើនឡើងថែមទៀត។ បាតុករមួយចំនួន
បានអំពាវនាវឲ្យមិនលើកលែងទោសចំពោះបណ្ដាមុខសញ្ញាពុករលួយនិងទាម
ទាឲ្យរដ្ឋាភិបាលលាលែងពីតំណែង។ ពង្រាងច្បាប់ អំពីការលើកលែងទោស ត្រូវបានសភាជាន់ទាបថៃអនុម័ត នាថ្ងៃទី ១ វិច្ឆិការ ហើយគ្រោងដាក់ជូនឲ្យព្រឹទ្ធិ
សភាថៃអនុម័ត នាថ្ងៃទី ១១ វិច្ឆិការ ខាងមុខ។ គណៈបក្សកាន់អំណាច Pue Thai
របស់នាយករដ្ឋម្ត្រី លោកស្រី Yingluck Shinawatra បានស្នើឲ្យអនុម័តលើសេចក្តី
ព្រាងច្បាប់ពោលខាងលើ។ ក្នុងពេលនោះ គណៈបក្សប្រជាធិបតេយ្យប្រឆាំង
ព្រួយបារម្មណ៍ថា៖ ពង្រាងច្បាប់នេះនឹង “លុបចោល” អំពើខុសច្បាប់មុនៗ ក្នុង
នោះមានការសម្លាប់បាតុករមិនប្រដាប់អាវុធ៕