ភាគីប្រឆាំងនានានៅលីប៊ីចាប់ផ្តើមការសន្ទនាឡើងវិញនៅអាល់ហ្សេរី
|
ភាគីប្រឆាំងនានានៅលីប៊ីចាប់ផ្តើមការសន្ទនាឡើងវិញនៅអាល់ហ្សេរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ មិថុនា បណ្ដាភាគីប្រឆាំងនៅលីប៊ីបានចាប់ផ្តើមវង់
ចរចារទី ៣ នៅរដ្ឋធានី Algiers អាល់ហ្សេរីក្រោមការគាំពាររបស់ អ.ស.ប.
សំដៅស្វែងរកវិធានការនយោបាយមួយសំរាប់វិបត្តិនៅប្រទេសអាហ្វ្រិកខាង
ជើងនេះ។ វង់ចរចារនេះ គឺជាផ្នែកមួយនៃការខំប្រឹងប្រែងរបស់អាល់ហ្សេរី
សំដៅប្រមូលបណ្ដាភាគីប្រឆាំងនៅលីប៊ីវិលត្រឡប់មកតុចរចារដើម្បីស្វែង
រកដំណោះស្រាយសំរាប់វិបត្តិនយោបាយនៅទីនេះ។ ក្រៅពីបញ្ហាទាក់
ទិនដល់ការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ ភាគីចូលរួមនានានឹង
ពិភាក្សាអំពីបញ្ហាសន្តិសុខនិងស្ថានភាពនាពេលថ្មីៗនេះ ផងដែរ៕